ឧកញ៉ា ឆាយ ស៊ីវលីន បានទស្សនាការតាំងបង្ហាញផលិតផលក្នុងស្រុក ក្នុងព្រឹត្តិការណ៍ទេសចរណ៍ បរិស្ថាន នៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប
នាព្រឹកនេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទស្សនាការតាំងបង្ហាញផលិតផលក្នុងស្រុក និងសកម្មភាពផ្សេងៗក្នុងព្រឹត្តិការណ៍ទេសចរណ៍បរិស្ថានប្រចាំឆ្នាំ ២០២៥ នៅឃុំកំពង់ភ្លុក ស្រុកបាគង ខេត្តសៀមរាប។ ក្នុងព្រឹត្តិការណ៍នេះ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជាក៏បានចូលរួម ដើម្បីជំរុញការអភិវឌ្ឍទេសចរណ៍ក្នុងស្រុក និងបង្ហាញភាពស្រស់ស្អាត និងអត្ថប្រយោជន៍នៃផលិតផលសហគមន៍ក្នុងតំបន់។