អត្ថប្រយោជន៍សមាជិក

ហេតុអ្វីគួរចូលជាសមាជិក CATA?

ការផ្តល់ជូនឱកាសពិសេស ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យអាជីវកម្មទេសចរណ៍របស់អ្នក


១. ការចូលរួមក្នុងគោលនយោបាយ និងអត្ថប្រយោជន៍

  • ចូលរួមបង្កើតគោលនយោបាយ៖ មានឱកាសចូលរួមជាក្រុមការងារជាមួយរាជរដ្ឋាភិបាល ក្នុងការពិភាក្សា និងបង្កើតគោលនយោបាយទេសចរណ៍

  • ទទួលព័ត៌មានបានលឿន៖ ទទួលបានព័ត៌មានថ្មីៗអំពីបទប្បញ្ញត្តិ និងការផ្លាស់ប្តូរនានា ដែលពាក់ព័ន្ធនឹងវិស័យទេសចរណ៍

  • ពង្រឹងសម្លេងរួម៖ ពង្រីកសម្លេងរបស់អ្នកតាមរយៈតួនាទីអន្តរាគមន៍របស់សមាគមទេសចរណ៍កម្ពុជា ជាមួយក្រសួង និងស្ថាប័នពាក់ព័ន្ធ

២. ការគាំទ្រឱ្យមានការរីកចម្រើនក្នុងអាជីវកម្ម

  • ការផ្សព្វផ្សាយទីផ្សារ៖ ទទួលបានការផ្សព្វផ្សាយតាមគេហទំព័រ សមាគមទេសចរណ៍កម្ពុជា សៀវភៅផ្សព្វផ្សាយ និងការចូលរួមពិព័រណ៍អន្តរជាតិ

  • ការបង្កើតឱកាសអាជីវកម្ម៖ ចូលរួមក្នុងបណ្តាញអ្នកទិញអន្តរជាតិ និងភ្នាក់ងារទេសចរណ៍ ។

  • អត្ថប្រយោជន៍ផ្នែកថ្លៃសេវា៖ ទទួលបានការបញ្ចុះតម្លៃ សម្រាប់វគ្គបណ្តុះបណ្តាល ពិព័រណ៍ និងកញ្ចប់ផ្សព្វផ្សាយដែលរៀបចំដោយ

    សមាគមទេសចរណ៍កម្ពុជា ។

៣. និរន្តរភាព និងស្តង់ដារ

  • មានការទទួលស្គាល់ត្រឹមត្រូវ៖ ទទួលបានការណែនាំក្នុងការទទួលវិញ្ញាបនបត្រទេសចរណ៍ប្រកបដោយចីរភាពរបស់កម្ពុជា ។

  • ការអនុវត្តយ៉ាងមានប្រសិទ្ធភាព៖ បណ្តុះបណ្តាលអំពីការប្រតិបត្តិការដែលគោរពបរិស្ថាន (ការកាត់បន្ថយកាកសំណល់ និងការប្រើប្រាស់

    ថាមពលប្រកបដោយប្រសិទ្ធភាព)

  • ឱកាសហិរញ្ញប្បទានបៃតង៖ សិទ្ធិទទួលបានអាទិភាពក្នុងការផ្តល់ជំនួយ/កម្ចីសម្រាប់គម្រោងនិរន្តរភាព ។

៤. ការពង្រឹងសមត្ថភាព

វគ្គបណ្តុះបណ្តាលឥតគិតថ្លៃ ឬតម្លៃសមរម្យ៖ វគ្គនេះទៅលើ

  • ទីផ្សារឌីជីថល (SEO,  បណ្ដាញសង្គម)

  • ស្តង់ដារបម្រើសេវាកម្ម (បដិសណ្ឋារកិច្ចដែលមានស្តង់ដារ)

  • ការគ្រប់គ្រងវិបត្តិ (ប្រព័ន្ធសុវត្ថិភាព)

  • ការអភិវឌ្ឍធនធានមនុស្ស៖ ការរៀបចំពិព័រណ៍ការងារ និងកម្មវិធីហាត់ការ ជាមួយស្ថាប័នបណ្តុះបណ្តាលទេសចរណ៍ ។

៥. បណ្តាញទំនាក់ទំនង និងភាពជាដៃគូ

  • ព្រឹត្តិការណ៍ B2B ពិសេស៖ ការជួបជាមួយសណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងប្រតិបត្តិករទេសចរណ៍ ។

  • បណ្តាញអាស៊ាន៖ ការចូលរួមគម្រោងទេសចរណ៍ឆ្លងព្រំដែនជាមួយប្រទេសជិតខាង ។

  • ការភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន៖ ការណែនាំ និងភ្ជាប់ទំនាក់ទំនងជាមួយវិនិយោគិន ឬអ្នកឧបត្ថម្ភដែលមានសក្តានុពល ។

៦. ព័ត៌មានវិភាគទីផ្សារ

  • របាយការណ៍ឧស្សាហកម្ម៖ ទទួលទិន្នន័យអំពីភ្ញៀវទេសចរ ទំនោរទីផ្សារ និងការវិភាគក្នុងការប្រកួតប្រជែង ។

  • មតិយោបល់របស់ភ្ញៀវទេសចរ៖ សេចក្តីសង្ខេបពីការវាយតម្លៃ និងការពេញចិត្តរបស់ភ្ញៀវ តាមរយៈការស្ទង់មតិរបស់សមាគមទេសចរណ៍កម្ពុជា

តើអ្នកណាគួរចូលរួមជាសមាជិក?

✔️ សណ្ឋាគារ និងរមណីយដ្ឋាន
✔️ ប្រតិបត្តិករទេសចរណ៍
✔️ សេវាកម្មដឹកជញ្ជូន
✔️ សហគ្រាសបច្ចេកវិទ្យាទេសចរណ៍
✔️ អង្គការមិនរកប្រាក់ចំណេញក្នុងវិស័យទេសចរណ៍
✔️ អាជីវកម្មអាហារ និងភេសជ្ជៈ

ត្រៀមខ្លួនដើម្បីដាក់ពាក្យហើយឬនៅ?

📌 សូមចូលទៅកាន់៖ https://cata.org.kh/member/register
📞 ទំនាក់ទំនងលេខ៖ 012 83 45 04

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ល្ខោនខោល