លោកស្រី វឹង ច័ន្ទដេលីស ថ្លែងអំពីសារៈសំខាន់នៃទីផ្សារឌីជីថល សម្រាប់អភិវឌ្ឍអាជីវកម្ម

នៅក្នុងវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគ្រប់គ្រងសហគមន៍អេកូទេសចរណ៍ព្រៃកោងកាង សមាគមទេសចរណ៍កម្ពុជា បានចូលរួមគាំទ្រយ៉ាងសកម្ម ដោយមានការអញ្ជើញលោកស្រី វឹង ច័ន្ទដេលីស សមាជិកក្រុមប្រឹក្សាភិបាលសមាគម ជាវាគ្មិនកិត្តិយស ក្រោមប្រធានបទ «សារៈសំខាន់ចំបងនៃការធ្វើទីផ្សារ សម្រាប់អភិវឌ្ឍន៍អាជីវកម្ម ដោយផ្តោតលើឌីជីថល»។ ក្នុងបទបង្ហាញរបស់លោកស្រី វាគ្មិនបានលើកឡើងពីសារៈសំខាន់ចំបងនៃការធ្វើទីផ្សារ ក្នុងការអភិវឌ្ឍន៍អាជីវកម្មសហគមន៍ទេសចរណ៍ ជាពិសេសការប្រើប្រាស់ឧបករណ៍ឌីជីថល ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេសចរ បង្កើនភាពមើលឃើញ និងលើកកម្ពស់សក្តានុពលអេកូទេសចរណ៍ប្រកបដោយចីរភាព។ វគ្គបណ្តុះបណ្តាលនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសមត្ថភាពដល់សហគមន៍មូលដ្ឋាន ដើម្បីឆ្លើយតបទៅនឹងបរិបទទេសចរណ៍សម័យថ្មី និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ