ព្រឹត្តិការណ៍ទេសចរណ៍វប្បធម៌អន្តរជាតិដ៏ធំអំពីក្បាច់គុនចម្រុះ កម្ពុជា-ចិន

ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ ប្រធានសមាគមទេសចរណ៍កម្ពុជា ឧកញ៉ា​ ឆាយ​ សុីវលីន​ បាន អញ្ជើញចូលរួម​ ព្រឹត្តិការណ៍​មហោស្រពក្បាច់គុនចម្រុះ កម្ពុជា–ចិន «និស្ស័យក្បាច់គុនល្បុក្កតោ–សៅលីង វិលវិញជួបគ្នានៅមុខអង្គរ» ត្រូវបានរៀបចំឡើងនៅបរិវេណខាងជើងប្រាសាទបាយ័ន ខេត្តសៀមរាប ដោយក្រសួងទេសចរណ៍ សហការជាមួយវត្តសៅលីង ស្ថានទូតចិន និងភាគីពាក់ព័ន្ធ។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ និងប្រជាពលរដ្ឋជាង ២,០០០ នាក់។

កម្មវិធីបានបង្ហាញសិល្បៈក្បាច់គុនបុរាណដ៏មានតម្លៃរបស់កម្ពុជា ដូចជា ល្បុក្កតោ និងគុនខ្មែរ រួមជាមួយសិល្បៈក្បាច់គុនចិនដ៏ល្បីល្បាញ ដូចជា សៅលីង និងថាយជី។ ព្រឹត្តិការណ៍នេះក៏ត្រូវបានផ្សាយបន្តផ្ទាល់ ដោយទាក់ទាញអ្នកទស្សនាប្រមាណជាង ៥០ម៉ឺននាក់ពីជុំវិញពិភពលោក។

មហោស្រពនេះមានគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងមិត្តភាពរវាងកម្ពុជា–ចិន ខណៈពង្រីកសក្តានុពលទេសចរណ៍ និងផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌ជាតិទៅកាន់ទីផ្សារអន្តរជាតិ។


not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ