អំពីយើងខ្ញុំ

សមាគមទេសចរណ៍កម្ពុជា (CATA) ជាសមាគមទេសចរណ៍ដែលមានសមាជិកមកពីក្រុមហ៊ុនឯកជនផ្សេងៗ ចូលរួមប្រមាណចំនួន៣៤៥ក្រុមហ៊ុន និងធ្វើសកម្មភាពដើម្បីបំរើផលប្រយោជន៍រួម និងមិនស្វែងរកប្រាក់ចំណេញ ព្រមទាំងប្រកាន់ជំហរឯករាជ្យ អព្យាក្រឹត្យឥតលំអៀង និងគ្មាននិន្នាការនយោបាយដោយផ្ទាល់ ឬដោយប្រយោលចំពោះគណបក្សនយោបាយណាមួយឡើយ។ រាល់គោលការណ៍​ គោលដៅ គោលបំណង និងសកម្មភាព ទាំងឡាយរបស់សមាគមទេសចរណ៍កម្ពុជា គឺដើម្បីជាប្រយោជន៍ក្នុងការរួមចំណែកពង្រឹងវិស័យទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានភាពរឹងមាំ និងរីកចំរើនរុងរឿង។

សមាគមទេសចរណ៍កម្ពុជា (CATA) ជាសមាគមថ្នាក់ជាតិតែមួយគត់  ដែលកំណត់អត្តសញ្ញាណថ្នាក់ដឹកនាំមានសញ្ជាតិកម្ពុជាក្នុងការដឹកនាំ និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ក្នុងគោលបំណងដើម្បីធ្វើការប្រមូលផ្តុំក្រុមហ៊ុនទេសចរណ៍គ្រប់ទំហំក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមឆន្ទៈតែមួយ និងធ្វើការរៀបចំឲ្យក្លាយទៅជាកម្លាំងទាក់ទាញដ៏មានឥទ្ធិពលមួយ ដើម្បីជំរុញដល់វិស័យឧស្សាហកម្មទេសចរណ៍ ឲ្យកាន់តែមានភាពរីកចម្រើនយ៉ាងឆាប់រហ័ស និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជាអោយមានភាពល្បីល្បាញលើឆាកអន្តរជាតិ។



ចក្ខុវិស័យ

         សមាគមទេសចរណ៍កម្ពុជា (CATA) គឺជាកំលាំងចលករជំរុញដ៏សំខាន់ក្នុងការកសាងអាជីវកម្មទេសចរណ៍ ដែលមានការប្រកួតប្រជែងជាសកល និងធ្វើការពង្រឹងវិស័យទេសចរណ៍ក្នុងស្រុក និងសមាគមទេសចរណ៍ដែលពាក់ព័ន្ធ។ យើងអាចសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្មរបស់ខ្លួនតាមរយៈការតស៊ូមតិផ្តោតសំខាន់សម្រាប់កំណើនទេសចរណ៍ សេវាកម្មទេសចរណ៍ យុទ្ធសាស្រ្តដែលនាំឱ្យមានកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពសម្រាប់ផលប្រយោជន៍រយៈពេលវែង នៃវិស័យទេសចរណ៍កម្ពុជា។

បេសកកម្ម

តំណាងទីភ្នាក់ងារទេសចរណ៍នៅកម្ពុជា នឹងតំណាងសមាគមទេសចរណ៍អាស៊ាន សមាគមទេសចរណ៍អឺរ៉ុប សមាគមទេសចរណ៍ចិន និងសមាគមទេសចរណ៍ឥណ្ឌា ក្នុងការរៀបចំកិច្ចប្រជុំទេសចរណ៍ និងចែករំលែកសក្តានុពលទេសចរណ៍របស់កម្ពុជាលើឆាកអន្តរជាតិ។ ធ្វើការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នសំខាន់ៗផ្សេងទៀតក្នុងឧស្សាហកម្មទេសចរណ៍កម្ពុជា ដើម្បីអភិវឌ្ឍ និងលើកកំពស់វិស័យទេសចរណ៍។

·      ធ្វើការផ្សព្វផ្សាយប្រទេសកម្ពុជាទៅជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ

·      ផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក

·      ផ្សព្វផ្សាយព័ត៌មានពីគ្រប់មជ្ឈដ្ឋានដល់សមាជិកទាំងអស់

·      ស្វែងរកអត្ថប្រយោជន៍សម្រាប់សមាជិក និងដោះស្រាយវិវាទសម្រាប់សមាជិក

·      បង្កើនសមាជិកភាព

ហេតុអ្វីជ្រើសរើសយើង?

សមាគមទេសចរណ៍កម្ពុជា (CATA) បានចូលរួមចំណែកក្នុងការតាក់តែងគោលនយោបាយ ការផ្តល់ធាតុចូលក្នុងនាមជាស្ថាប័នឯកជនដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ ចូលរួមផ្សព្វផ្សាយ និងទាក់ទាញដៃគូរ ក៏ដូចជាភ្ញៀវទេសចរលើ សាកលលោក តាមរយៈការធ្វើពិព័ណ៌ទេសចរណ៍  ការបង្កើតកម្មវិធីដើម្បីស្វែងរកដៃគូរ ការទទួលរៀបចំក្រុមទស្សនកិច្ចសិក្សារបស់ប្រតិបត្តិករទេសចរណ៍មកពីទូទាំងសាកលលោក ការបង្កើតទស្សនកិច្ចសិក្សាសម្រាប់ប្រតិបត្តិករក្នុងស្រុក ការសិក្សាអំពីតំបន់ថ្មីៗដើម្បីបង្កើតផលិតផលទេសចរណ៍ប្រកបដោយភាពទាក់ទាញ បង្កើតព្រឹត្តិការណ៍នានា ដើម្បីផ្សព្វផ្សាយវប្បធម៌ និងអភិរក្សប្រពៃណី គៀងគរឲ្យប្រតិបត្តិករទេសចរណ៍ឲ្យអនុវត្តន៍កិច្ចការរបស់ខ្លួនប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ និងបង្កើតវគ្គបណ្តុះបណ្តាលនានា ទាក់ទងទៅនឹងការអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍។

បន្ថែមពីនេះសមាគមទេសចរណ៍កម្ពុជា Cambodia Tourism Association (CATA) ក៏បានចូលរួមក្នុងសមាគមទេសចរណ៍អាស៊ាន និងទទួលបានការចាត់តាំងជាប្រធានគណៈកម្មាធិការដាក់ពិន្ទុពានរង្វាន់ទេសចរណ៍អាស៊ាន និងជាអនុប្រធានសហព័ន្ធទេសចរណ៍អាស៊ាន តាមរយៈការចូលរួមយ៉ាងសកម្មជាមួយសហព័ន្ធអាស៊ាន យើងបានសហការនឹងបង្កើនភាពជាដៃគូរយ៉ាងជិតស្និតជាមួយបណ្តាប្រទេស​ដែលជា សមាជិកអាស៊ាន ដោយធ្វើការរៀបចំព្រឹត្តិការណ៍នានា ដើម្បីស្រូបទាញអ្នកវិនិយោគចូលមកអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងប្រទេសកម្ពុជា។

សមាគមក៏បានចូលរួមធ្វើកិច្ចការគ្រប់សកម្មភាពជាមួយក្រសួងទេសចរណ៍ ដើម្បីធ្វើការផ្សព្វផ្សាយទាក់ទាញភ្ញៀវ​ទេសចរតាមរយៈ ការតាំងពិព័ណ៌វេទិការទេសចរណ៍អាស៊ាននៅតាមបណ្តាប្រទេសនានា ចូលរួមជ្រោមជ្រែង ដល់សហគមទេសចរណ៍នៅតាមតំបន់ទេសចរណ៍ធម្មជាតិ បង្កើតការងារក្នុងតំបន់ និងកាត់បន្ថយការចំណាក់ស្រុករបស់ប្រជាជន ការ​ផ្តល់សេវាកម្មទេសចរណ៍ ផ្តល់ការបង្រៀនទៅលើជំនាញផ្សេងៗ ការច្នៃផលិតផលសម្រាប់លក់ឲ្យទេសចរ ការជំរុញ និងលើកស្ទួយជីវភាពរបស់ប្រជាសហគមឲ្យកាន់តែមានភាពល្អប្រសើរ។

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ល្ខោនខោល