សមាគមទេសចរណ៍កម្ពុជា រៀបចំជួបប្រតិភូសាសនាឥណ្ឌា ដើម្បីផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប

នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ (10 មិថុនា 2025) លោក អេង គន្ធា ប្រធានសមាគមទេសចរណ៍កម្ពុជាសាខាខេត្តសៀមរាប បានដឹកនាំប្រតិភូសាសនាឥណ្ឌា ដែលជាក្រុមសាសនាធំ នៃសាធារណៈរដ្ធឥណ្ឌា ជួបសម្តែងការគួរសមចំពោះលោក លី សារី អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប។ កម្មវិធីមានគោលបំណងផ្សព្វផ្សាយទេសចរណ៍ខេត្តសៀមរាប និងប្រទេសកម្ពុជាទាំងមូល ជាពិសេសទេសចរណ៍សាសនា ដើម្បីទាក់ទាញទីផ្សារទេសចរណ៍សាសនាពីប្រទេសផ្សេងៗ។ កម្មវិធីរៀបចំដើម្បីអោយប្រតិភូសាសនា និងក្រុមរៀបចំកម្មវិធីទទួលបានការណែនាំពីអាជ្ញាធរដែនដី និងថ្លែងអំណរគុណមុនពេលដល់ថ្ងៃកម្មវិធី។
កម្មវិធីបានប្រារព្ធនៅសាលាខេត្តសៀមរាប។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត