CATA ចូលជួបសម្តែងការគួរសម ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី
នាថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ សមាគមទេសចរណ៍កម្ពុជា ដឹកនាំដោយលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម បានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។
ក្នុងជំនួបនេះ ភាគីទាំងពីរបានពិភាក្សាលើការលើកកម្ពស់បដិសណ្ឋារកិច្ចទេសចរណ៍ ការបណ្តុះបណ្តាលធនធានមនុស្ស ការផ្សព្វផ្សាយវិស័យទេសចរណ៍ និងការបង្កើនគុណភាពសេវាកម្ម ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើន។
ក្នុងឱកាសដ៏មានតម្លៃនេះ សមាគមទេសចរណ៍កម្ពុជា ក៏បានគោរពអញ្ជើញ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី ចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួប ៣០ឆ្នាំ នៃការបង្កើតសមាគមទេសចរណ៍កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។
រូបភាព៖ ក្រសួងមុខងារសាធារណៈ