ខេត្តស្វាយរៀង : ស្ពានព្រែកត្នោត

ស្ពានព្រែកត្នោត គឺជារមណីយដ្ឋានបែបធម្មជាតិនិងកែច្នៃមួយដែលខណ្ឌព្រំប្រទល់គ្នាដោយ ព្រែកត្នោត និងតភ្ជាប់គ្នា ដោយស្ពានត្នោត (ពីមុនស្ពានឈើ បច្ចុប្បន្ន ស្ពានដែកបេឡេ)។ រមណីយដ្ឋានស្ពានព្រែកត្នោត មានទេសភាពស្រស់បំព្រង មានខ្យល់អាកាសបរិសុទ្ធបែបស្រុក ស្រែចម្ការ មានរុក្ខជាតិតូចធំនានា និងព្រៃឈើពិសេសដើម អាកាស្យាដុះអមសងខាងផ្លូវមាន ពណ៌បៃតងខ្ចីផ្តល់ម្លប់យ៉ាងត្រជាក់ ត្រឈឹងត្រឈៃ និងមានខ្ចុះជាច្រើនផុសអណ្តែតលើផ្ទៃទឹក លាយឡំនឹងឈូក ព្រលិត រំចង់ កញ្ឆែត កំពុងចេញផ្កា រីកស្គុះស្គាយ។ចេញពីក្រុងស្វាយរៀងឆ្ពោះទៅទិសខាងលិច តាមផ្លូវជាតិលេខ១ គឺស្ថិតនៅខាងត្បូង សាកលវិទ្យាល័យស្វាយរៀង ចម្ងាយប្រមាណជាង ២គីឡូម៉ែត្រហើយទីតាំងនេះគឺស្ថិតនៅ ត្រើយខាងជើងក្នុងភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រំ ឬអាចធ្វើដំណើរតាមផ្លូវលំលេខ ៣១៤B ខាងលិច ក្រុងស្វាយរៀងប្រហែល ៤គីឡូម៉ែត្រ ទីតាំងនេះគឺនៅត្រើយខាងត្បូង ស្ថិតក្នុងភូមិឫស្សីព្រៃ ឃុំកំពង់ចម្លង ស្រុកស្វាយជ្រំដូចគ្នាផងដែរ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្ខោនខោល

image

ឧទ្យានបុរាណវិទ្យាអង្គរ