ខេត្តស្វាយរៀង : រមណីយដ្ឋានប្រាសាទបាសាក់
រមណីយដ្ឋានប្រាសាទបាសាក់ មានទីតាំងស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងខាងកើតឈាងខាងត្បូងនៃទីរួមខេត្តស្វាយរៀង។ រមណីយដ្ឋាននេះ មានចម្ងាយប្រហែល៨គីឡូម៉ែត្រ ពីទីរួមខេត្តស្វាយរៀង ហើយមានផ្ទៃក្រឡា១២ហិកតា ស្ថិតនៅខាងជើង និងខាងកើតទល់នឹងទន្លេវ៉ៃកូ ខាងលិច និងខាងត្បូង ទល់នឹងភូមិប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ រមណីយដ្ឋានប្រាសាទបាសាក់ បានស្រូបទាញភ្ញៀវទេសចរមកទស្សនា និងកម្សាន្តសប្បាយជាបន្តបន្ទាប់ផងដែរ។ ចំពោះទីតាំងភូមិសាស្ត្រប្រាសាទបាសាក់នេះ គឺជាដីទួលដ៏ចំណាស់មួយមានព្រៃឈើជាច្រើនព័ទ្ធជុំវិញ។ក្រោយពីបញ្ចប់ពិធីដង្ហែរកឋិនទាននៅវត្តសង្កែ ភូមិតាជោ ឃុំសង្កែនាស្រុករំដួលរួចមក យើងក៏ត្រឡប់មកក្រោយវិញដើម្បីមើលប្រាសាទបាសាក់ដែលស្ថិតក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រុំខេត្តស្វាយរៀង។ ប្រាសាទបាសាក់នាថ្ងៃនេះគឺមានរូបភាពត្រឹមតែជាទីទួលបុរាណស្ថានដ៏ធំ ដែលដុះហ៊ុំពទ័្ធព្រៃតូចធំស្ទើតែទំាងស្រុង បើទោះជាមានផ្លូវបេតុងចាក់ពទ្ធ័ជុំវិញយ៉ាងស្អាតក៏ដោយ ។