វេទិការធុរកិច្ច និងវិនិយោគ ចិន-កម្ពុជា

នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងវេទិការធុរកិច្ច និងវិនិយោគ កម្ពុជា-ចិន ដើម្បីធ្វើការផ្គូរផ្គងការវិនិយោគរវាងវិនិយោគិនកម្ពុជា និងវិនិយោគិនចិន ទន្ទឹមនឹងនេះ វេទិកាធុរកិច្ច និងវិនិយោគកម្ពុជា-ចិន ដែលបានរៀបចំនៅពេលនេះ មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺពិតជាឆ្លើយតបបានទៅនឹងចក្ខុវិស័យ និងបំណងប្រាថ្នារបស់ថ្នាក់ដឹកនាំកំពូល និងប្រជាជននៃប្រទេសទាំងពីរ ដែលស្តែងឱ្យឃើញអំពីសក្តានុពលក្នុងការវិនិយោគ ជាមួយនឹងការវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងចូលរួមជំរុញការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជាទៅដល់វិនិយោគិនចិន និងប្រជាជនចិនផងដែរ ដោយវេទិកានេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន លោកជំទាវប្រធានសមាគមទេសចរណ៍កម្ពុជា និងអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី វិនិយោគិនចិន និងកម្ពុជា សរុបចំនួនប្រមាណ ៤២៣នាក់ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្ខោនខោល

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង

image

ល្បែងទាញព្រ័ត្រកម្ពុជា