ខេត្តកំពង់ធំ : ភ្នំ​សន្ទុក

ភ្នំ​សន្ទុក ខេធំត្តកំពង់ មានទីតាំង​នៅ​ ភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ និង​ចម្ងាយ ១៧គ.ម ពីទីរួមខេត្តកំពង់ធំតាមផ្លូវជាតិលេខ៦ ។ នៅ លើកំពូលភ្នំសន្ទុក ក៏​មានប្រាសាទបុរាណរាងជាពីរ៉ាមីតធ្វើអំពីថ្មភក់ ចេតិយបុរាណកសាងនៅ សតវត្សទី ១៥ ព្រះវិហារ​ ៨ ​ជ្រុង​ ស្ថាបនានៅ ក្នុងសតវត្សទី១៩-២០ ស្នាមព្រះពុទ្ធបាទជាន់ទុកឆ្លាក់ជាប់នឹងថ្មចម្លាក់ព្រះពុទ្ធចូលបរិនិព្វាន និងព្រះពុទ្ធបដិមាជាច្រើនអង្គកសាងក្នុងរាជព្រះបាទពញាធម្មរាជានាឆ្នាំ១៤៧៤-១៤៩៤ កន្លែងទម្លាក់កាក់ផ្សងសំណាងហៅ ថា “ចាន់តារ៉ែ ឬចាន់ចាវ៉ែ” និងព្រះបរមរូបព្រះរតនកោដ្ឋព្រះបាទនរោត្តម សីហនុ។

ភ្ញៀវទេសចរ អាចឡើងលើកំពូលភ្នំគយគន់ទិដ្ឋភាពព្រៃព្រឹក្សា និងទស្សនាព្រះអាទិត្យរះ នៅពេលព្រឹកព្រលឹម ព្រមទាំងទស្សនាមរតកបុរាណដែលមានបន្សល់ទុករាប់រយឆ្នាំ និងអាចបរិភោគអាហារនៅ អាហារដ្ឋានក្បែរជើងភ្នំ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្ខោនខោល

image

ឧទ្យានបុរាណវិទ្យាអង្គរ