កិច្ចប្រជុំប្រចាំត្រីមាសរបស់សមាគមទេសចរណ៍អាស៊ាន

ទីក្រុងអ៊ីប៉ូ ប្រទេសម៉ាឡេស៊ី៖ កាលពីថ្ងៃទី ២៩–៣០ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញចូលរួម កិច្ចប្រជុំប្រចាំត្រីមាសរបស់សមាគមទេសចរណ៍អាស៊ាន (ASEAN Tourism Association – ASEANTA) ដែលបានរៀបចំឡើងនៅ ទីក្រុងអ៊ីប៉ូ ប្រទេសម៉ាឡេស៊ី ដោយមានការចូលរួមទាំងដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីថ្នាក់ដឹកនាំ និងតំណាងសមាគមទេសចរណ៍នៃបណ្តាប្រទេសសមាជិកអាស៊ាន។

កិច្ចប្រជុំនេះបានផ្តោតលើការពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការលើកកម្ពស់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព ការផ្លាស់ប្តូរនិន្នាការទេសចរណ៍បច្ចុប្បន្ន ព្រមទាំងការកំណត់ទិសដៅ និងសកម្មភាពរួម ដើម្បីជំរុញការស្តារ និងបង្កើនភាពប្រកួតប្រជែងនៃវិស័យទេសចរណ៍អាស៊ាននៅលើឆាកអន្តរជាតិ។ ការចូលរួមរបស់លោកជំទាវ ឧកញ៉ា ឆាយ ស៊ីវលីន បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សមាគមទេសចរណ៍កម្ពុជា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ាន និងរួមចំណែកលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយគុណភាព និងនិរន្តរភាព។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្ខោនស្រមោលស្បែកធំ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ប្រាសាទព្រះវិហារ