ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តកំពង់ចាម : ភ្នំប្រុសភ្នំស្រី
ភ្នំប្រុសភ្នំស្រីជារមណីដ្ឋានមួយស្ថិតនៅក្នុងត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានចំងាយ៧គ.ម ពីទីរួមខេត្តកំពង់ចាម និងចំងាយ ១១៤គ.មពីរាជធានីភ្នំពេញ បត់ធ្វេង ៥០០ម៉ែត្រ និងមានចំងាយប្រមាណ៧គ.ម ខាងលិចទីរួមខេត្តកំពង់ចាម។ វត្តភ្នំប្រុសមានឈ្មោះជាផ្លូវការហៅថា វត្តសុវណ្ណគិរីរតនៈភ្នំប្រុស។ នៅចំទិសខាងជើងមានចំងាយ ១០០០ម៉ែត្រ គេអាចមើលឃើញភ្នំមួយទៀតដែលមានកំពូលស្រួចឈ្មោះថាភ្នំស្រី។ ចំណែកនៅផ្នែកខាងជើងភ្នំស្រីមានជួរភ្នំរកេតរកូដជាច្រើនទៀតដែលមានឈ្មោះថា ភ្នំដងរែក ភ្នំលី ភ្នំឈូក។ រមណីយដ្ឋាន ភ្នំប្រុស-ភ្នំស្រី មានប្រវត្តិ ទាក់ទងទៅនឹងទំនៀមទំលាប់ប្រពៃណី ខ្មែរយើង អំពីពិធីចូល ស្តីដណ្តឹងកូនចៅ។