ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
រាជធានីភ្នំពេញ : ការជ៊ិទូកកំសាន្តតាមមាត់ទន្លេ
នៅពេលមកដល់រាជធានីភ្នំពេញ ភ្ញៀវទេសចរជាតិ និងអន្តរជាតិតែងជ្រើសរើសកន្លែងកម្សាន្ត ទៅតាមចំណង់ចំណូលចិត្តរបស់ខ្លួន អ្នកខ្លះចូលទស្សនាព្រះបរមរាជវាំង សារមន្ទីរជាតិ សារ មន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងឡើងលេងរមណីយដ្ឋានវត្តភ្នំជាដើម។ ជាមួយគ្នានេះ សម្រាប់ការ ជ្រើសរើសយកការជិះទូកកម្សាន្តក៏ជាជម្រើសមួយល្អដែលអ្នកទេសចរ មិនគួរ មើលរំលង ខណៈពេលចូលមកលេងក្នុងរាជធានីភ្នំពេញ។ជារៀងរាល់ថ្ងៃ ទូកទេសចរណ៍ប្រមាណជាង៣០ទូក បានដាក់តំរៀបគ្នានៅតាមដង ទន្លេសាបត្រង់ចំណតខាងកើតវត្តភ្នំ ដើម្បីរង់ចាំដឹកភ្ញៀវទេសចរជាតិ និងអន្តរជាតិគ្រប់ពេល វេលា។ ម្ចាស់ទូកនីមួយៗឡើងមកអង្គុយលើកៅអី នៅមាត់ទន្លេក្បែរផ្លូវរង់ចាំស្វាគមន៍ ភ្ញៀវ ជិតឆ្ងាយដែលមានបំណងមកជួលទូកជិះកម្សាន្ត ដោយ១ម៉ោង ឬ២ម៉ោងទៅតាមចំណង់ ចំណូលចិត្តរបស់ខ្លួន។ ការជិះទូកទេសចរណ៍កម្សាន្តនេះ ភ្ញៀវអាចជិះលំហែយកខ្យល់អាកាសតាមជំនោរទន្លេដោយមិនបាច់កម្ម៉ង់ម្ហូបអាហារហូបចុក អាចជិះទូកតូច ឬទូកធំអា ស្រ័យគ្នាច្រើន ឬតិចទៅតាមលទ្ធភាពដែលអាចចំណាយបាន។ ជាមួយគ្នានេះ ភ្ញៀវទេសចរក្រុមខ្លះ ពួកគេចូលចិត្តរៀបចំម្ហូបអាហារ ស្រា គ្រឿងក្លែមរួចស្រេចដោយខ្លួនឯង រួចជួលទូកជិះលេង រាំ ច្រៀងលើទូកនោះតែម្តង។ ចំណែកភ្ញៀវខ្លះទៀត ពួកគាត់កម៉្មង់ម្ហូបអាហារពី ម្ចាស់ទូកតែម្តងដោយគាត់កំណត់តែម៉ោងចេញជាមួយម្ចាស់ទូក ដល់ពេលកំណត់គឺពួកគាត់ នាំគ្នាឡើងទូកលើកកែវជល់ដបសប្បាយរីករាយជាមួយមិត្តភក្តិ យកតែម្តង។តម្លៃសេវាកម្មដឹកភ្ញៀវក្នុង១ម៉ោង ២៥ដុល្លារ សម្រាប់ភ្ញៀវ១០នាក់ចុះក្រោម តែបើភ្ញៀវកម៉្មង់ម្ហូបអាហារ និងស្រា ឬស្រាបៀ ឱ្យម្ចាស់ទូករៀបចំដាក់ឱ្យមួយឈុតតែម្តងក្នុងម្នាក់១៥ដុល្លារនោះ មិនគិតសេវាកម្មថ្លៃទូកទេ។