ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តព្រៃវែង
ប្រសិនបើយើងធ្វើដំណើរទៅដល់ទីរួមខេត្តព្រៃវែង ហើយចង់ស្វែងរកពីទីតាំងលម្ហែអារម្មណ៍ ដែលមានម្លប់ឈើត្រជាក់ត្រឈឹងត្រឈៃ ជាពិសេសអំណោយផលសម្រាប់ការគយគន់សម្រស់ព្រះអាទិត្ររៀបលិច ច្បាស់ណាស់ គឺមានតែ «ចុងប៉ម» ប៉ុណ្ណោះ ដែលមានទីតាំងស្ថិតនៅ ភូមិ១ សង្កាត់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង និងមានចម្ងាយប្រហែល ១គីឡូម៉ែត្រ ពីរង្វង់មូលមិត្តភាព ។ចុងប៉ម ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍កែច្នៃ ដែលមានចំណុចពិសេសជាច្រើន រហូតក្លាយជា ទីតាំងដ៏ពេញនិយម និងល្បីល្បាញបំផុតនៅក្នុងតំបន់ ។ ចំណុចដែលទាក់ទាញបំផុតនោះ គឺតំបន់នេះ នឹងប្រៀបបានដូចជាទន្លេដ៏ធំល្វឹងល្វើយនារដូវទឹកឡើង ហើយក្លាយជាវាយស្រែធំដាច់កន្ទុយភ្នែក នៅពេលដែលទឹកស្រក ។ ជាងនេះទៅទៀត នៅពេលរដូវស្រូវទុំ យើងអាចមើលឃើញពណ៌មាសឆ្អិនឆ្អៅ ក្រាលគ្របលើវាលស្រែដ៏ធំ បូកផ្សំជាមួយសម្រស់ព្រះអាទិត្ររៀបលិចនាវេលាសាយ័ណ្ហ ទៀតនោះ កាន់តែធ្វើឱ្យភ្ញៀវទេសចរណ៍ជាប់ចិត្ត មិនអាចបំភ្លេចទេសភាពដ៏ក្រកាលនោះបានឡើយ ។
