ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
ខេត្តពោធិ៍សាត់
ភ្នំទំព័រ ស្ថិតក្នុងឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចម្ងាយ១១៩គីឡូម៉ែត្រ ពីទីរួមខេត្ត។ ភ្នំទំព័រ សម្បូរធនធានធម្មជាតិជីវ:ចម្រុះជាច្រើនដូចជា សត្វ ព្រៃឈើ និងមានកន្លែងទេសចរណ៍ជាច្រើន រួមមាន ទឹកធ្លាក់អូរស្ងួតជ្រោះផ្តាច់ព្រលឹង ទឹកធ្លាក់អូរក្រាំង ទឹកធ្លាក់ម៉ែអាស្មីទឹកធ្លាក់រូងអ្នកតាជាដើម។ ដើម្បីឡើងទៅដល់កំពូលភ្នំ ទេសចរត្រូវឆ្លងកាត់ដំណាក់កាលចំនួន២។ជាដំបូង ទេសចរត្រូវជិះគោយន្តចេញពីសហគមន៍ចម្ងាយ ១,៥គីឡូម៉ែត្របន្ទាប់មកត្រូវដើរថ្មើរជើងរហូតដល់ពាក់កណ្តាលភ្នំ ឬជំរំទី១ ហៅថា «ពួរភ្នំ» ដែលមានរយៈកម្ពស់ ៦៦០ម៉ែត្រ។ អ្នកទេសចរជាចំណែកមួយ ដែលបានជួយផ្សព្វផ្សាយតំបន់ទេសចរណ៍ភ្នំទំព័រនេះ។ ពួកគេរីករាយ និងជួយផ្សព្វផ្សាយ រីឯប្រជាជននៅតំបន់នេះក៏មានមុខរបរថ្មីមួយគឺអ្នកនាំភ្ញៀវឡើងភ្នំ។ បើទោះ ចំណូលដែលទទួលបានពីភ្ញៀវទេសចរមិនបានច្រើន ក៏អ្នកនាំផ្លូវទាំងនោះសប្បាយចិត្តហ្នឹងការងារនេះដែរ។» ប្រធានសមាគមតំបន់ការពារធម្មជាតិភូមិទំព័រ លោក តេស ថន ប្រាប់ដូច្នេះ។បច្ចុប្បន្នចំនួនភ្ញៀវដែលឡើងភ្នំ នៅតែមានប៉ុន្តែមិនច្រើនដូចពីមុន ដោយសារកត្តាឧបសគ្គមួយចំនួន ដូចជាអាកាសធាតុក្តៅខ្លាំងបណ្តាឱ្យទឹកដែលហូរតាមតំបន់ជួរភ្នំទំព័រ មិនសូវសម្បូរ។ ដោយឡែកតំបន់ខ្លះ គឺមានទឹកជ្រោះ ដែលអាចឱ្យទេសចរប្រើប្រាស់ និងកម្សាន្តយ៉ាងសប្បាយ។លោក ម៉េង បញ្ញា ជាអ្នកមានបទពិសោធជាង ៧ឆ្នាំ និងជាអ្នកនាំផ្លូវភ្ញៀវឡើងភ្នំបែបផ្សេងព្រេងជាច្រើនតំបន់ ដែលជាកន្លែងទាក់ទាញទេសចរគ្រប់ទិសទី។
