ថ្ងៃច័ន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥
រាជធានីភ្នំពេញ
វត្តភ្នំដូនពេញ ឬ វត្តភ្នំ (អង់គ្លេស: Wat Phnom Daun Penh) or (Wat Phnom) គឺជាវត្តដ៏ចំណាស់មួយ ក្នុងប្រទេសកម្ពុជា ដែលមានអាយុកាលប្រមាណជា ៦៥០ ឆ្នាំ ឆ្លងកាត់ការសាងសង់ និង ជួសជុលជាបន្តបន្ទាប់ ដោយរជ្ជកាលស្ដេចចំនួន ៤អង្គ ។ វត្តភ្នំ គឺជាទីមណ្ឌល នៃបូជនីស្ថាន សាសនា វប្បធម៌ និង ប្រវត្តិសាស្ត្រ ដែលជានិមិត្តរូបដ៏ចម្បងក្នុងការកំណត់អត្តសញ្ញាណនៃឈ្មោះទីក្រុង ភ្នំពេញ ដែលវត្តនេះមានកម្ពស់សរុប ៤៦ ម៉ែត្រ ដោយស្មើនិងកម្ពស់ហ្វីត (១៥០ហ្វីត) វត្តនេះផងដែរ ត្រូវបានប្រសិទ្ធនាម តាមឈ្មោះ លោកយាយ ដូនពេញ ដែលជាអ្នកបង្កើតវត្តនេះឡើងដំបូងក្នុងឆ្នាំ ១៣៧២ ដែលមានតំណាលពីការ រកឃើញនៅ ព្រះបដិមាបួនអង្គក្នុងដើមគគីមួយក្បែរច្រាងទន្លេ ដោយបដិមារព្រះទាំង ៤អង្គនេះរួមមាន ៖
-បដិមា ព្រះវិស្ណុ (Vishnu) ដែលសាងអំពីថ្លើមថ្ម (Jade Stone)
-បដិមា ព្រះពុទ្ធ (Buddha) ដែលសាងអំពីមាស (Gold)
-បដិមា ព្រះឥន្ទ្រ (Indra) ដែលសាងអំពីសំរិទ្ធ (Bronze)
-បដិមា ព្រះកំចាយ (布袋) (Budai) ដែលសាងអំពីលង្ហិន (Brass) ភាពល្បីល្បាញនេះបានធ្វើឱ្យពួកឈ្មួញចិន និង ពលរដ្ឋខ្មែរកាត់ចិនជាច្រើន មកធ្វើការបន់ស្រន់ យ៉ាងច្រើនកុះករ ដោយបែបនេះហើយ ទើបមានព្រះគ្រូឃោសាចារ្យមួយអង្គនាម ព្រះធម្មលង្កា សូមរតនា ពីលោកយាយដូនពេញ ទៅដម្កល់នៅ វត្តព្រះពុទ្ធឃោសាចារ្យ ក្រោយមកទើបវត្តនេះប្ដូរឈ្មោះជា វត្តចិនដំដែក ក្រោយពេលសំបូរពួកចិនដែលមករស់នៅទីនោះនាំគ្នាមកប្រកបរបរដំដែកនៅតំបន់នោះ ក្រោយពេលឆ្លងកាត់សម័យកាលសង្គ្រាមច្រើន ស្លាកស្នាមនៃជំនឿ បានរលុបបន្តិចម្ដងៗ បូករួមទាំងការប្រែប្រួលសម័យកាលនៅកម្ពុជា ប្រជាពលរដ្ឋខ្មែរកាត់ចិន ក៏មានជំនឿផ្សេងទៅលើ អ្នកតាព្រះចៅមកដល់ពេលបច្ចុប្បន្ននេះ ដែលផ្ដើមចេញពីការបន់ស្រន់ បដិមា ព្រះកំចាយ ដែលជាសិល្បៈបដិមាមកពីប្រទេសចិននេះឯង ។វត្តភ្នំ ត្រូវបានពណ៌នាអំពីព្រឹត្តការណ៍ នៃព្រះបាទ ពញ្ញាយ៉ាត ដែលលើករាជធានីពីទួលបាសាន ខេត្ត កំពង់ចាម មកតាំងនៅតំបន់ចតុមុខ (បច្ចុប្បន្ន: ភ្នំពេញ) ដែលជាតំបន់នៃការប្រពសព្វគ្នា នៃទន្លេបួន នោះគឺ ទន្លេសាប ទន្លេមេគ្គងលើ ទន្លេមេគង្គក្រោម និង ទន្លេបាសាក់ ទន្លេទាំងបួនប្រសព្វមុខគ្នា ទើបហៅថា ទន្លេចតុមុខ (Chaktomuk River) មុនពេលព្រះបាទ ពញ្ញាយ៉ាត មកដល់តំបន់ចតុមុខនេះ វត្តភ្នំ ត្រូវបានសាង់រួចរាល់ទៅហើយ ដោយលោកយាយ ដូនពេញ ក្នុងឆ្នាំ ១៣៧២ នៃគ.សករាជ ដែលស្ថិតក្នុងរជ្ជកាល ព្រះធម្មរាជាទី១ រហូតដល់ក្នុងរាជរបស់ ព្រះបរមរាជាទី១ នៃអង្គ ពញ្ញាយ៉ាត ដែលបានលើករាជធានីពីទួលបាសាន មកតាំងនៅ តំបន់ចតុមុខ អំឡុងពេលដែលរាជធានីទួលបាសាន ត្រូវបានលិចលង់ដោយទឹកជំនន់ធំ នាឆ្នាំរោង ក្នុងឆ្នាំ ១៣៩៧ នៃគ.សករាជ រយៈពេល ៣ឆ្នាំ នៃការសាងសង់ទីក្រុងថ្មីនាតំបន់ចតុមុខនេះ ព្រះបាទ ពញ្ញាយ៉ាត បានប្រសិទ្ធនាម ទីក្រុងថ្មីនេះថា "ក្រុងចតុមុខ មង្គលសកលកម្ពុជាធិបតី សិរីធរៈបវរ ឥន្ទ្របត្តបុរី រដ្ឋរាជសីមាមហានគរ" (Krong Chaktomuk Mongkol Sakal Kampuchea Thipadei Sereythorabovor Indrabat Borei Roth Reach Seima Maha Nokor) ដែលគ្រប់គ្នាស្គាល់ថា ជាទីក្រុងចតុមុខ ដែលត្រូវបានប្រកាសឡើងក្នុងឆ្នាំ ១៤០០ នៃគ.សករាជ ។
