ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តព្រៃវែង
ប្រាសាទព្រៃដើមស្រុក គឺជាប្រសាទបុរាណតែមួយគត់នៅខេត្តព្រៃវែង ដែលមានទីតាំងស្ថិតនៅភូមិបឹងជ័រ ឃុំព្រៃទឹង ស្រុកស៊ីធរកណ្ដាល ប្រមាណ ៣៨គីឡូម៉ែត្រ ពីទីរួមខេត្តព្រៃវែង។ ប្រាសាទបុរាណមួយនេះ ធ្វើពីដីឥដ្ឋ និងថ្មភក់ មានសភាពទ្រុឌទ្រោម និងមានឬសដើមជ្រៃ ព័ទ្ធតួប្រាសាទ។ ក្រៅពីសម្បត្តិវប្បធម៌មួយនេះ ខេត្តព្រៃវែង ក៏មានសំណង់បុរាណផ្សេងទៀតផងដែរ ដែលនៅសេសសល់ ៕
