ថ្ងៃព្រហស្បតិ៍ ទី៨ ខែឧសភា ឆ្នាំ២០២៥
ខេត្តរតនគិរី
ឧទ្យាជាតិវីរៈជ័យៈ ក្នុង ភាពដ៏ស្រស់បំព្រងដោយព្រៃធម្មជាតិ ជួរភ្នំ ខ្ពង់រាប ជ្រលងភ្នំ និងដងអូរ ដែលអមដោយសហគមន៍ជនជាតិដើមភាគតិច និងសត្វព្រៃច្រើនប្រភេទ កំពុងតែរង់ចាំស្វាគមន៍អ្នកទេសចរនៅឯឧទ្យានជាតិវីរៈជ័យ ។
ឧទ្យាន ជាតិវីរៈជ័យ លាតសន្ធឹងលើផ្ទៃដី៣.៣២៥គីឡូម៉ែត្រការ៉េ ស្ថិតក្នុងស្រុកតាវែង និងស្រុកវើនសៃ របស់ខេត្តរតនគិរី ហើយបន្តភ្ជាប់នៅដល់ស្រុកសៀមបា៉ង ខេត្តស្ទឹងត្រែង និងស្ថិតនៅចំងាយប្រហែល៦០គីឡូម៉ែត្រ ខាងជើងក្រុងបានលុង ទីរួមខេត្តរតនគិរី ។ ឧទ្យាននេះ គឺឧទ្យានដ៏ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏ធំជាងនៅទូទាំងតំបន់រួមទាំងប្រទេសឡាវ និងវៀតណាម ។លើសពីនេះទៀត ឧទ្យាននេះត្រូវបានគេរាប់បញ្ចូលថា ជាតំបន់អភិរក្សធំជាងគេនៅទ្វីបអាសីុផងដែរ ។ ទីនេះ គឺជាកន្លែងតែមួយគត់ដែលបន្សល់ទុកនូវភាពដើមនៃប្រព័ន្ធជីវ ចំរុះដោយគ្មានមនុស្សណាម្នាក់ទៅប៉ះពាល់បំផ្លិចបំផ្លាញឡើងទាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាក្នុងតំបន់អាសីុអាគ្នេយ៍ វាមានដើមឈើខ្លះដែលមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ វាលស្មៅ បក្សាបក្សីរាប់រយប្រភេទ រាប់ទាំងសត្វអង្កត់ក.ស និងក.ខ្មៅ ត្រដក់ ត្រសេះ និងពពួកថនិកសត្វជាច្រើនប្រភេទទៀត ។
