ខេត្តតាកែវ : ទន្លេ​បាទី

រមណីយដ្ឋាន​ទេសចរណ៍​វប្បធម៌ ប្រវត្តិសាស្ត្រ​និង​ធម្មជាតិ ទន្លេ​បាទី ៖  ស្ថិតនៅក្នុងប្រភេទរមណីយដ្ឋាន ទេសចរណ៍ធម្មជាតិ និងភោជនីយដ្ឋាន។ សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជាភាពទាក់ទាញនៃរមណីយដ្ឋានទន្លេបាទីដែលអាចធ្វើអោយភ្ញៀវទេសចរមានចំណាប់អារម្មណ៏នោះ មានដូចជា៖ លេងទឹកឬហែលទឹក គយគន់ថ្ងៃលិច ជិះទូក ម្ហូប និងចំណុចផ្សេងៗទៀត។ ទន្លេបាទីជារមណីយដ្ឋានធម្មជាតិមួយ ដែលជាប់ទៅនឹងផ្ទៃ​បឹង​លាតសន្ធឹង​ធំ​ល្វឹងល្វើយ​មាន​តូប​តូច​ធំ​ប្រក់​ស្បូវ​ និង​ស្លឹក​ត្នោត​ជា​ច្រើន​សង់​លើ​ផ្ទៃ​ទឹក​គួរ​ឲ្យ​ចង់​សម្រាក​កម្សាន្ត​ ហើយអ្វី​ដែល​អ្នក​ធ្វើ​ដំណើរ​មិន​ភ្លេច​ គឺ​ការ​ទទួលទាន​អាហារ​ស្រុកស្រែ​ដ៏​មានឱជារស​ប្រចាំ​តំបន់​ទៀតផង។ ទន្លេបាទី មានទីតាំងស្ថិតនៅ ភូមិ​ថ្នល់​ទក្សិណ​ ឃុំ​ក្រាំងធ្នង់​ ស្រុក​បាទី​ ខេត្តតាកែវ និងមានចម្ងាយប្រហែល ~46km ពីវិមានឯករាជ្យ។

not found

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក