ខេត្តកំពង់ចាម : រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះប៉ែន

រមណីយដ្ឋាន​ឆ្នេរខ្សាច់​កោះបែ៉ន ដែល​ស្ថិតក្នុងទឹកដីខេត្តកំពង់ចាម ត្រូវបាន​អភិវឌ្ឍក្លាយជាតំបន់ទេសចរណ៍​ដែលកាន់តែគួរឱ្យទាក់ទាញបំផុត ក្នុងរយៈពេល​ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ជាពិសេស​គឺក្រោយពេលមានស្ពានបេតុង។​រមណីយដ្ឋាន​ធម្មជាតិនេះ មានចម្ងាយប្រហែលតែ ១៣០គីឡូម៉ែត្រប៉ុណ្ណោះ ពីរាជធានីភ្នំពេញ ដែល​ងាយស្រួលធ្វើដំណើរ​ទៅមក​វិលល្ងាច។ សម្រាប់ការធ្វើដំណើរដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន ភ្ញៀវទេសចរមានភាពងាយស្រួល ពីព្រោះមិនមានការធ្វើដំណើរថ្មើរជើង និងធ្វើដំណើរឆ្លងទឹក រឺក៏ជិះទូកឡើយ ពោលគឺ​អាចបើក​បររថយន្ត​ឆ្លងកាត់​ស្ពានបេតុងតែម្តង​ ដែលបានសម្ពោធ​កាលពីឆ្នាំ​២០១៨។សម្រាប់​ចំណុច​សំខាន់ៗ ក៏ដូចជា​ភាពទាក់ទាញ​នៃរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន​ដែលអាច​ដក់​ជាប់ក្នុងអារម្មណ៍​ភ្ញៀវទេសចរ​មាន​ដូចជា៖ ម្ហូប, លេងទឹកឬហែលទឹក, ជិះទូក, គយគន់ ថ្ងៃលិច, ទស្សនាឆ្នេរខ្សាច់, ជិះទាទឹក និងចំណុចផ្សេងៗទៀត។ឆ្នេរកោះប៉ែន ជាតំបន់កម្សាន្ត​ដែលសម្បូរ​ទៅដោយ​បរិយាកាសបរិសុទ្ធ​ឆ្នេរខ្សាច់​ពណ៌ស​ដ៏វែង​ស្រស់ស្អាត ជាមួយនឹង​ស្ពានធ្វើ​ឈើឫស្សី ដ៏ស្រស់​ត្រកាល សំរាប់ភ្ញៀវទេសចរ​ជាតិ និងអន្តរជាតិ។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ក្បាលហុងទឹកឆា

ខេត្តកំពង់ចាម

Photo
ភ្នំហាន់ជ័យ

ខេត្តកំពង់ចាម

Photo
ភ្នំប្រុសភ្នំស្រី

ខេត្តកំពង់ចាម

Photo
ប្រាសាទនគរបាជ័យ

ខេត្តកំពង់ចាម

Photo
រមណីយដ្ឋាននាគខ្មៅ

ខេត្តកំពង់ចាម

Photo
ភ្នំជើងព្រៃ

ខេត្តកំពង់ចាម

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក