ខេត្តព្រៃវែង : ប្រាសាទវិហារច័ន្ទ

ប្រាសាទវិហារច័ន្ទ ស្ថិតនៅជើងភ្នំ បាភ្នំ ក្នុងភូមិរោងដំរី ឃុំជើងភ្នំស្រុកបាភ្នំ ខេត្តព្រៃវែង ពោលគឺនៅក្នុងបរិវេណ រមណីយដ្ឋាន​នគរភ្នំដែរ ។ ប្រាសាទនេះ មានលក្ខខណៈទ្រុធទ្រោម និងត្រូវបានមើលរំលងពីសំណាក់អ្នកដែលរស់នៅក្នុងតំបន់ ។ ហើយប្រាសាទនេះ ក៏ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា កំណត់ជាទីតាំង បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ផងដែរ ។យ៉ាងណាមិញ មិនមានឯកសារជាក់លាក់ណាមួយអំពីប្រវត្តិ ប្រាសាទវិហារច័ន្ទ ឡើយដោយឯកសារខ្លះនិយាយថា ប្រាសាទនេះបានកសាងឡើងក្នុងចន្លោះពីសតវត្សទី១ ដល់ចុងសតវត្សទី៦ នៃគ្រិស្តសករាជ ឬអាចរាប់បានថាក្នុងសម័យនគរភ្នំ។ ប៉ុន្តែបើតាមឯកសារមួយចំនួនបានបង្ហាញថា ប្រាសាទនេះត្រូវបានស្ថាបនាឡើង នាសម័យអង្គរដើម្បី ឧទ្ទិសចំពោះលទ្ធិព្រហ្មញ្ញសាសនា ។ ចំណែកឯសៀវភៅ ប្រវត្តិស្រុកបាភ្នំ ដែលស្រាវជ្រាវដោយលោក ឡុង គារ ក៏បានបង្ហាញដែរថា ថ្មសង់ប្រាសាទវិហារច័ន្ទ មានលក្ខណៈ ដូចគ្នានឹងថ្មសង់ប្រាសាទអង្គរវត្ត។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្ខោនខោល

image

ឧទ្យានបុរាណវិទ្យាអង្គរ