ខេត្តព្រៃវែង : រមណីយដ្ឋាននគរភ្នំ
រមណីយដ្ឋាននគរភ្នំ ស្ថិតនៅលើដងភ្នំបាភ្នំ ក្នុងឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង មានចម្ងាយប្រមាណជាង២០គីឡូពីទីរួមខេត្តព្រៃវែង ។ រម្មណីយដ្ឋាននេះ ជាតំបន់ដ៏ស័ក្តសិទ្ធិមួយ ដែលប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និង អន្តរជាតិ ពីគ្រប់ទិសទីមកលេងកម្សាន្តជាប្រចាំ ជាពិសេសគឺនៅរដូវបុណ្យទានម្ដងៗ។ ទីតាំងមួយនេះ ក៏ត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា កំណត់ជាទីតាំង បេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ ផងដែរ ដោយយោងតាមអនុក្រឹត្យលេខ ២២៤ អនក្រ.បក ស្ដីពីការបង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ប្រកាសចេញកាលពីថ្ងៃ៣ ខែសីហា ឆ្នាំ ២០២៣ បានចេញ