ខេត្តស្ទឹងត្រែង : រមណីយដ្ឋានកោះខ្សាច់សេកុង
រមណីយដ្ឋានកោះខ្សាច់សេកុង
រមណីយដ្ឋានកោះខ្សាច់សេកុង ជាកោះខ្សាច់ដែលមានទំហំប្រហែល ៤ហិកតា អមដោយទឹកទន្លេព័ទ្ធជុំវិញថ្លាឈ្វេង និងមានកន្លែងអង្គុយច្រើនតម្រៀបគ្នា។ រមណីយដ្ឋានមួយនេះ មានសភាពដូចគ្នាទៅនឹងរមណីយដ្ឋានឆ្នេរខ្សាច់កោះប៉ែន នៅខេត្តកំពង់ចាមដែរ ដែលផុសនៅ កណ្ដាលទន្លេសេកុង និងបើកទទួលភ្ញៀវតែនៅរដូវទឹកស្រកប៉ុណ្ណោះ។