ខេត្តស្ទឹងត្រែង : ទឹកជ្រោះសុភមិត្រ
ទឹកជ្រោះសុភមិត្រ
តំបន់ទឹកជ្រោះនេះ ខ្លះហៅថា ល្បាក់ខោន ទឹកជ្រោះសុភមិត្រ ឬព្រះនិម្មិត ដែលមានទីតាំងស្ថិតនៅព្រំប្រទល់កម្ពុជា-ឡាវ ទឹកដីនៃខេត្តស្ទឹងត្រែង ជាប់និងខេត្តព្រះវិហារ ជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លងកាត់ពីខ្ពង់រាបចូលមកកម្ពុជា ហូរច្រោះផ្ទាំងថ្មធំៗលាតសន្ធឹង បង្កើតជាទស្សនីយភាពល្អឯក លើទឹកដីនៃព្រះដែនកម្ពុជា-ឡាវ។
ព្រោះតែភាពល្បីល្បាញ ទឹកជ្រោះនេះ ធ្វើឱ្យទេសចរបានដឹងពីវត្តមានវាជាយូរមកហើយ តែទេសចរដែលមកកម្សាន្តទីនេះ ញឹកញាប់ ក៏ច្រើនតែជាអ្នកក្នុងតំបន់ និងជិតៗតំបន់ដែរ។ បើតាមអាជីវករដែលលក់ដូរនៅតំបន់ទេសចរណ៍មួយនេះ ធ្លាប់អះអាងប្រាប់កម្ពុជាថ្មីថា សម្រាប់ភ្ញៀវទេសចរណ៍ពីចម្ងាយ ច្រើនតែមកកម្សាន្តតែថ្ងៃបុណ្យទានធំៗ ដែលអាចនិយាយ បានថា មានពេលសម្រាកពីការងារ ឬការសិក្សាបានយូរថ្ងៃ។