ខេត្តក្រចេះ : វត្តវិហារបុរាណរកាកណ្ដាល

វត្តរកាកណ្តាល គឺជាតំបន់ទេសចរណ៍វប្បធម៌មួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនអាចរំលងបានឡើយ បើនិយាយពីអាយុកាលរបស់វិហារឈើនេះវិញគឺមានវ័យចំណាស់ប្រមាណជាង២០០ឆ្នាំមកហើយ ដែលត្រូវបានគេកសាងឡើងតាំងពីអំឡុងដើមសតវត្សរ៍ទី១៨មកម្ល៉េះ។បន្ទាប់ពីលោកអ្នកបានមកដល់រមណីយដ្ឋានទេសចរណ៍វប្បធម៌វិហារឈើបុរាណរកាកណ្តាលដែលមានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧៦ ក្រចេះឆ្លូងមានចម្ងាយជាង២គីឡូម៉ែត្រពីទីរួមខេត្តហើយនោះ យើងសង្កេតឃើញនៅខាងលិចផ្លូវ ទល់មុខវត្តរកាកណ្តាលមានសំណង់ព្រះវិហារឈើបុរាណដ៏ចំណាស់មួយដែលមានរំលេចទៅដោយក្បាច់ក្បូរយ៉ាងវិចិត្រ និងគួរ ឲ្យស្ញប់ស្ញែងបំផុត ពីព្រោះវាមានលក្ខណៈខុសប្លែកពីព្រះវិហារដទៃព្រមទាំងនៅមានសំណង់បុរាណជាច្រើនទៀតនៅក្នុងបរិវេណបន្សល់ទៅដោយបេតិកភណ្ឌជាតិនេះសម្រាប់អ្នកទេសចរ ជាពិសេសជនបរទេស ទស្សនា និងស្វែងយល់ពីអាយុកាលរបស់វាថែមទៀតផង។

not found

ព្រឹត្តិការណ៍

image

របាំ​ព្រះ​រាជ​ទ្រព្យ

image

ល្ខោនខោល

image

ឧទ្យានបុរាណវិទ្យាអង្គរ