ខេត្តរតនគិរី : ឧទ្យា​ជា​តិ​វីរៈ​ជ័យ

ឧទ្យា​ជា​តិ​វីរៈ​ជ័យៈ​ ក្នុង ​ភាព​ដ៏​ស្រស់​បំព្រង​ដោយ​ព្រៃ​ធម្ម​ជាតិ​ ជួរ​ភ្នំ​​​ ខ្ពង់​រាប ជ្រលង​ភ្នំ និង​ដង​អូរ​ ដែល​អម​ដោយ​សហ​គមន៍​​ជន​ជាតិ​ដើម​ភាគ​តិច​ និង​សត្វ​ព្រៃ​ច្រើន​ប្រភេទ​ កំពុង​តែ​រង់​ចាំ​ស្វាគមន៍​​អ្នក​ទេស​​ចរ​នៅ​ឯ​ឧទ្យាន​ជាតិ​វីរៈជ័យ ។

ឧទ្យាន ​ជាតិ​វីរៈជ័យ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​៣.៣២៥​គីឡូ​ម៉ែត្រ​ការ៉េ ស្ថិត​ក្នុង​ស្រុក​តាវែង​ និង​ស្រុក​​វើន​សៃ របស់​ខេត្ត​រតន​គិរី ហើយ​បន្ត​ភ្ជាប់​​នៅ​ដល់​ស្រុក​​សៀម​បា៉ង ខេត្ត​ស្ទឹង​​ត្រែង ​និង​ស្ថិត​​​នៅចំងាយ​​ប្រហែល​​៦០​គីឡូ​ម៉ែត្រ ​ខាង​ជើង​ក្រុង​បាន​លុង ទី​រួម​ខេត្ត​រតន​គិរី ។ ឧទ្យាន​នេះ​ គឺ​ឧទ្យាន​ដ៏​ធំ​ជាង​គេ​​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​ហើយ​​ក៏​ធំ​ជាង​​នៅ​ទូទាំង​តំបន់​រួម​ទាំង​​ប្រទេស​ឡាវ និង​វៀត​ណាម ។​លើស​ពី​នេះ​ទៀត ​ឧទ្យាន​នេះ​ត្រូវបាន​គេ​រាប់​បញ្ចូល​ថា ជា​តំបន់​អភិ​រក្ស​ធំ​ជាង​គេ​នៅ​​ទ្វីប​អាសីុ​ផង​ដែរ ។ ទី​នេះ គឺ​ជា​កន្លែង​តែ​មួយ​គត់​ដែល​បន្សល់​ទុក​នូវ​ភាព​ដើម​នៃ​ប្រព័ន្ធ​ជីវ​​ ចំរុះ​ដោយ​គ្មាន​មនុស្ស​ណា​ម្នាក់​ទៅ​ប៉ះ​ពាល់​បំផ្លិច​បំផ្លាញ​ឡើង​ទាំង​​ នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ក្នុង​តំបន់​អាសីុ​អាគ្នេយ៍ វា​មាន​ដើម​ឈើ​ខ្លះ​ដែល​មាន​អាយុ​កាល​រាប់​ពាន់​ឆ្នាំ​មក​ហើយ វាល​ស្មៅ​​ បក្សា​បក្សី​រាប់​រយ​ប្រភេទ រាប់​ទាំង​សត្វ​អង្កត់ក.ស និង​ក.ខ្មៅ ​ត្រដក់​ ត្រសេះ និង​ពពួក​ថនិក​សត្វ​ជា​ច្រើន​​ប្រភេទ​​​ទៀត ។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ទឹកជ្រោះចាអ៊ុង

ខេត្តរតនគិរី

Photo
បឹង​យក្សាម៉ាយ

ខេត្តរតនគិរី

Photo
ទឹកជ្រោះកាចាញ

ខេត្តរតនគិរី

Photo
ទឹកជួរតាតតៃ

ខេត្តរតនគិរី

Photo
បឹង​យក្សឡោម

ខេត្តរតនគិរី

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ល្ខោនខោល