ខេត្តកំពត : ឧទ្យាន​ដងព្រែក

ឧទ្យាន​ដងព្រែក ជា​រមណីយដ្ឋាន​ទេសចរណ៍​ដ៏​ត្រកាល​មួយ ដែល​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត​។ រមណីយដ្ឋាន​កែច្នៃ​មួយ​នេះ ជាទី​សម្រាកលម្ហែ និង​កម្សាន្ត​យ៉ាង​សម្បូរបែប​សម្រាប់អ្នកទេសច​រ​។ ដើម​ដូង និង​ដើម​ចាក ដុះ​អម​សងខាង​មាត់​ព្រែក ហ៊ុមព័ទ្ធ​ទៅដោយ​ភូមិឋាន​ពលរដ្ឋ និង​ភ្នំ​ទាប​ខ្ពស់​ប្រដេញ​គ្នា​។ រូបភាព​ទាំងនេះ​បញ្ចូល​គ្នា បង្កើតបានជា​ទស្សនីយភាព​ធម្មជាតិ​គយគន់​មិន​ណាយ​។​ក្រៅពី​ទេសភាព​ធម្មជាតិ ដ៏​ត្រកាល​នេះ ភ្ញៀវទេសចរ​មាន​ជម្រើស​ជាច្រើន​ក្នុងការ​កម្សាន្ត រួមមាន​ការ​ជិះ​ខ្សែ​រ៉​ត​ឆ្លង​ដងព្រែក ជិះ​កង់​លើទឹក ឬ​ទូក​កា​យ៉ាក​គយគន់​ទេសភាព​តាម​ដងព្រែក ងូតទឹក​លេង ស្ទូចត្រី បោះតង់ ថតរូប​ទុកជា​អនុស្សាវរីយ៍ និង​សម្រាកលម្ហែ ក៏ដូចជា​បរិភោគ​អាហារ​ឆ្ងាញ់ៗ​ក្នុង​តូប​ស្បូវ ដែល​សង់​ជាប់ៗ​គ្នា​នៅ​មាត់​ព្រែក​ជាដើម​។ ក្រៅពីនេះ ទេសចរ​ក៏​អាច​ជិះ Buggy កម្សាន្ត​តាម​ចម្ការ​ដំណាំ​ដូចជា​ទុរេន ម្នាស់ ត្របែក  និង​ដំណាំ​ផ្សេងទៀត និង​គយគន់​ភូមិឋាន រួមទាំង​ជីវភាព​រស់នៅ របស់​អ្នក​នៅ​តំបន់​នោះ​ផងដែរ​។

not found

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក