ខេត្តកំពត : រមណីយដា្ឋនទឹកឈូ

រមណីយដា្ឋនទឹកឈូ គឺជាគោលដៅទេសចរណ៍ដ៏សំខាន់បំផុតសម្រាប់ខេត្តកំពត ដោយសារទីនោះមានទឹកហូរកាត់ស្ពានកំពង់បាយ មានចម្ងាយជាង៨គីឡូម៉ែត្រ ហើយមានទឹកថ្លាឈ្វេងមើលឃើញដល់បាតដី មានទឹកហូរតិចៗមិនចេះដាច់ សូម្បីតែនៅរដូវប្រាំង ពេលខ្លះទឹកហូរខ្លាំងកាត់ផ្ទាំងថ្មដាធំៗ បែកផ្កាត្រែង អាចឱ្យយើងងូតទឹកលេងយ៉ាងសប្បាយរីករាយ និងមានខ្ចុសជាច្រើន ដែលសន្ធឹងខ្លួនរង់ចាំភ្ញៀវទេសចរ ទៅសម្រាក លំហែកាយ ញាំអាហារដ៏មានឱជារសជាច្រើនមុខ ។ លោកបានបន្តទៀតថា ក្រៅពីនេះ ក៏មានកន្លែងលេងកម្សាន្តជាច្រើនកន្លែង ដែលអាចឱ្យភ្ញៀវទេសចរងូតទឹក ជិះខ្សែកាបឆ្លងព្រែក ជិះទូក ជិះក្តាររំអិលជាដើម និងអាចគយគន់នូវទេសភាពដំណាំហូបផ្លែនៅអមសងខាងទឹកធ្លាក់ ជាពិសេស ចម្ការទុរេនដ៏ល្បីល្បាញប្រចាំខេត្តកំពត ។ សំឡេង៖« យើងដឹងហើយថា ទឹកឈូជាតំបន់ទេសចរណ៍ធម្មជាតិចាស់មួយរបស់យើងប្រចាំខេត្តកំពតដែរ ហើយយើងមើលឃើញថាសកម្មភាពតំបន់ទឹកឈូ គឺមានផលិតផលទេសចរណ៍សេវាកម្មទេសចរណ៍បានរីកចម្រើន តាំងពីដងព្រែកកំពង់បាយ រហូតទៅដល់ផ្នែកខាងលើដែលយើងហៅថារមណីយដ្ឋានកោះតាដា នៅក្នុងនោះយើងមានសកម្មភាពនៅក្នុងទឹក គឺយើងមានការងូតទឹកលេងកម្សាន្តជាលក្ខណៈធម្មជាតិនៅលើថ្ម ការលោតទឹករបស់ក្មេងៗទៅតាមទឹកជ្រោះ ហើយរួមជាមួយទេសភាពស្អាតតាមដងព្រែក ជាមួយតំបន់ភ្នំរបស់យើង បន្ថែមពីនេះទៀតយើងក៏មានម្ហូបអាហារឆ្ងាញ់ គ្រឿងសមុទ្រ ក៏ដូចជាមាន់ដុត ដែលមានរសជាតិឆ្ងាញ់ ហើយយើងក៏មានផ្លែឈើជាច្រើន ហើយយើងដឹងហើយថា ទឹកឈូសម្បូរផ្លែទុរេនប៉ុន្តែវាមានតាមរដូវ តែយ៉ាងណាក៏ដោយស្ទើរគ្រប់រដូវ គឺមានផ្លែឈើប្រភេទផ្សេងៗគ្នា ដែលប្រជាពលរដ្ឋអាចរកទទួលទានបាននៅទីនោះ»។ទឹកឈូ ជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលមួយ ដែលទាក់ទាញភ្ញៀវទេសចរទៅលេងកំសាន្តមិនចេះជិនណាយ ដោយសារតែទីនោះមានអាកាសធាតុល្អបរិសុទ្ធ ជាពិសេសគឺអាចទស្សនាទេសភាពស្រស់ត្រកាលនៅតាមដងផ្លូវ និងការងូតទឹកលេងកំសាន្ត។ស្រុកទឹកឈូ ជាស្រុកមួយក្នុងចំណោមក្រុង និង ស្រុកទាំង៨របស់ខេត្តកំពតពីមុនស្រុក ទឹកឈូ មានឈ្មោះថា ស្រុកកំពត មានទីតាំងស្ថិតនៅប៉ែកខាងកើតចំងាយ ៦គីឡូម៉ែត្រពីក្រុងកំពត មានព្រំប្រទល់ៈ ខាងជើងទល់នឹងស្រុកឈូក ខេត្តកំពត និង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ខាងត្បូងទល់នឹងដែនសមុទ្រកម្ពុជាវៀតណាម ខាងកើតទល់នឹងស្រុកដង់ទង់ ខេត្តកំពត និង ស្រុកដំណាក់ចង្អើរ ខេត្តកែប ខាងលិចទល់នឹងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានវិសាលភាពទឹកដីធំមធ្យម បើប្រៀបធៀបទៅនឹងក្រុងស្រុកទាំង ៧ទៀតរបស់ខេត្តកំពត មានជួរ ភ្នំជាច្រើន​ដូចជា ភ្នំកំចាយ ភ្នំបូកគោ ភ្នំវល្លិ៍។ល។ មានផ្ទៃដីសរុប ១៥១៤គីឡូម៉ែត្រការេ ភាគច្រើន ជាសមុទ្រ និង ព្រៃភ្នំ​។

សូមបញ្ជាក់ថា ទឹកឈូ មានទីតាំងស្ថិតនៅ ភូមិស្នំប្រាំពីរ ឃុំមាក់ប្រាង ស្រុកទឹកឈូខេត្តកំពត និងមានចម្ងាយប្រហែល១០គីឡូម៉ែត្រ ពីរង្វង់មូលទុរេន៕

not found

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក