ខេត្តកំពត : ស្រុកកំពង់ត្រាច

ស្រុកកំពង់ត្រាចគឺជាស្រុកមួយក្នុងចំណោមស្រុក-ក្រុងទាំង៨នៃខេត្តកំពត និង ស្រុកនេះបានតាំងនៅប៉ែកខាងកើតដែលជាប់នឹងព្រំដែនវៀតណាមនៅភាគខាងកើត ស្រុកបន្ទាយមាសនៅភាគខាងជើង ខេត្តកែបនៅភាគខាងលិច និងឈូងសមុទ្រថៃនៅភាគខាងត្បូង។ ហើយវាជាស្រុកមួយដែលស្ថិត​នៅក្នុង​ទីរួមខេត្តកំពត ហើយមានឃុំ១៤។ស្រុកកំពង់ត្រាចសំបូរទៅដោយធនធានជាច្រើនប្រភេទសំរាប់អោយភ្ញៀវទេសចរណ៏ចូលមកលេងកំសាន្តនៅទីនោះកំពង់ត្រាច​ជា ទីប្រជុំជន​ដ៏​តូច​មួយ ប៉ុន្តែ​មាន​រមណីយដ្ឋាន​ទេសចរណ៍​ជាច្រើន​។ នៅ​ទី​នោះ លោក​អ្នក​អាច​ទស្សនា​ល្អាង​ថ្មកំបោរ និង​ភ្នំ​មួយ​នៅ​ក្បែរ​នោះ​ផង​ដែរ​ កាលពី​ដើម​ឡើយ ទី​នេះ​ធ្លាប់​ជា​ល្អាង​មួយ​យ៉ាង​ធំ​នៅ​ចំ​កណ្តាល​ភ្នំ ប៉ុន្តែ​ក្រោយ​មក​មាន​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ​បាក់​ហើយ​បិទ​កន្លែង​នោះ​បាត់ ទៅ​។ នៅក្នុង​ល្អាង​ភ្នំ​នោះ លោកអ្នក​អាច​ឃើញ​ទីសក្ការបូជា ដែល​ជា​ទី​ចាប់​អារម្មណ៍​បំផុត​។ជាង​នេះ​ទៅ​ទៀត លោកអ្នក​អាច​ប្រទះ​ភ្នែក​ឃើញ​អណ្តូង​ទឹកតូចៗ​នៅ​ជើងភ្នំ​កំពង់ត្រាច​។ អណ្តូងទឹក​នេះ ជាទី​គោរព​សក្ការៈ​ពី​ពលរដ្ឋ​ខ្មែរ ចិន​និង​វៀតណាម​ក្នុង​មូលដ្ឋាន។ អណ្តូង​មួយ​មាន​វិជ្ជមាត្រ​ប្រហែល​ជា​៣០​ម៉ែត្រ ហើយ​លោក​អ្នក​អាច​ឃើញ​ដី​ប្រាំពីរ​ពណ៌​។ អណ្តូង​តូចៗ​មាន​ថ្ម ដែល​មាន​រាង​ដូច​សត្វ​ផ្សេងៗ​។កាលពីដើមឡើយស្រុកកំពង់ត្រាច គ្រានតែជាស្រុកមួយដែលមានភ្នំ ៣ ទៅ ៤កន្លែង តែផ្លូ​វនៅជុំវិញភូមិ ហើយទាំងស្រុកផងដែរគឹពុំមានផ្លូវដូចបច្ចប្បន្ននោះទេ គឹលំបាក់ណាស់ក្នងការធ្វើដំណើរហើយនៅក្នុងស្រុក ហើយជាស្រុកដែលនៅេះជាប់និងព្រំប្រទល់វៀតំណាម ហើយប្រជាជនទាំងអសស់នៅក្នងភូមិប្រកបរបរធ្វើស្រែចំការ និងធ្វើកសិកម្ម។ការប្រកបរបរធ្វើស្រែចំការ ក៏មិនមានវិធីសាស្រ្តនិងបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំដុះ​ ដំណាំ្រស្រូវ ។ ឯការចិញ្ចឹមសត្វវិញក៏មិនមានជំនាញក្នុងការចិញ្ចឹមបានដិតដល់ដូចសព្វថ្ងៃ។ ជាស្រុកមួយដែលមានភ្នំកំពង់ត្រាច ខេត្តកំពត។ ។ជាកន្លែងទេសចរណ៏សំរាប់ភ្ញៀវមកពីគ្រប់ទិសទីចូលកំសាន្តមានដូចជា ល្អាង ចម្លាក់ និងកន្លែងគោរពបូជាយ៉ាងច្រើន។ទេសចរណ៍។

ប្រាសាទភ្នំខ្យង ស្ថិតនៅ ស្រុកកំពង់ត្រាច ខេត្តកំពត

ភ្នំស្រុក​កំពង់ត្រាច​មាន​ភ្នំ​ចំនួន​១៦គឺ

​១-ភ្នំ​រមណីយដ្ឋាន​កំពង់ ត្រាច 

២-​ភ្នំ​ថ្កូវ គេ​កាយ​យក​ក្រួស 

៣-​ភ្នំ​អង្គរ​ជ័យ គេ​កាយ​យក​ដី​ក្រួស​ជិត​រលាយ​ហើយ 

 ៤-​ភ្នំ​ស្រ​ង៉ា​ប​មាន​គេ​កាយ​ក្រួស 

 ៥-​ភ្នំ​លក 

៦-​ភ្នំ​ដំរី 

៧-​ភ្នំ​ទឹក 

៨-​ភ្នំ​ថ្មដា ភ្នំ​នេះ​មាន​គេ​លួច​កាយ​ក្រួស​លក់ 

៩-​ភ្នំ​តា​ម៉ុ​ក 

១០-​ភ្នំ​ប្រាសាទ 

១១-​ភ្នំ​សសៀ​មាន់ 

១២-​ភ្នំ ខ្យង

 ១៣-​ភ្នំ​ស 

១៤-​ភ្នំ​គ្រោ​ល​គោ 

 ១៥-​ភ្នំ​បុណ្យ 

១៦-​ភ្នំ​ទទឹងថ្ងៃ 

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក