ខេត្តកែប : ឧទ្យាន​ជាតិ​កែប

ឧទ្យានមាន​ផ្ទៃ​ដី ៩.០០០ ហិកតានេះ ជាឧទ្យាន​តែមួយគត់ដែលស្ថិតនៅក្នុងទីរួមខេត្ត មានទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រនិងព្រៃ​កោង​កាង។ ទីនេះបានដើរតួជា​ជម្រក​ធម្មជាតិ​ដ៏​សំខាន់​សម្រាប់​សត្វ​ព្រៃ ដូច​ជា​ចតុប្បាទ​បក្សា​បក្សី​សម្បូរ​បែប​ប្រកប​ដោយ​ជីវសាស្ត្រ​ចម្រុះ និង សោភណភាព​ទេសភាព​ស្រស់​បំព្រង ហើយត្រូវបានប្រកាស​​ជា​ឧទ្យាន​ជាតិ​ដោយ​ព្រះរាជ​ក្រឹត្យ ដែល​ឡាយ​ព្រះហស្ថលេខាដោយ​ព្រះ​បាទ​សម្តេច​ព្រះនរោត្តម សីហនុវរ្ម័ន នាឆ្នាំ១៩៩៣។ ភ្ញៀវ​មិនច្រើន​​ទេ ជា​ពិសេស​ទេសចរ​ក្នុង​ស្រុកដែល​​​បាន​ដឹង និង​បាន​ដើរ​​កម្សាន្ដ​លេង​លើ​ភ្នំ​នៃ​ឧទ្យាន​ជាតិ​កែប។ នៅ​ផ្លូវ​ជុំវិញ​ភ្នំ​ យើង​អាច​ជិះ​កង់​ ឬ​ជិះ​ម៉ូតូ​។ មាន​ផ្លូវ​ដើរ ពី​កំពូល​ភ្នំ​១ទៅ​កំពូល​ភ្នំ​១លើ​ចម្ងាយ​ផ្លូវ៨គីឡូម៉ែត្រ លើភ្នំ​កម្ពស់​ត្រឹម ​១៤០ ម៉ែត្រ ត្រង់​ចំណុច​កំពូល​។ នៅទីនោះទេសចរ​អាច​គយគន់​ផ្ទៃ​សមុទ្រ​ជួរ​ភ្នំ​បូក​គោ​នៅ​ភាគ​ខាង​ត្បូង ក៏​ដូចជា​កោះ​ត្រល់​ផង​ដែរ​។ ​ផែនទី​នឹងបង្ហាញ​អំពី​ចំណុចសម្រាប់​គយគន់​ខេត្ដ​កំពត ទឹក​ធ្លាក់​ស្រីតាល់ ចំណុច​កំពូល​ភ្នំ ទេសភាព​ឆ្នេរ​អង្កោល ស្រះ​តូច មជ្ឈមណ្ឌល​តាំង​សមាធិ កន្លែង​គន់​ថ្ងៃលិច និង​សេះ​ថ្ម​ជាដើម។ឧទ្យានជាតិ គឺ​ជា​កន្លែង​លំហែ​ដ៏​ពេញ​និយម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​ឡើង​ភ្នំ ដើរ​លេង​ដោយ​ថ្មើរ​ជើង និង​គយគន់​ថ្ងៃលិច។ មក​ដល់​ពេល​នេះ ឧទ្យានជាតិ​កែប​បាន​រៀបចំ​ផ្លូវ​បេតុង​ថ្មី​មួយ​ដែល​ធ្វើ​ឲ្យ​មាន​ភាព​ស្អាត​ និង​ងាយ​ស្រួល ក្នុង​ការ​ធ្វើ​ដំណើរ​កម្សាន្ត​ មើល​ទេសភាព​ដ៏​ស្រស់​ស្អាត​មាន​ទាំង សត្វ​ស្វា និង​សត្វ​ជាច្រើន​ទៀត​ដែល​វា​ចុះ​មក​ស៊ី​ចំណី តាម​ដើមឈើ​ដែល​មាន​ផ្លែ​តាម​ផ្លូវ​ឧទ្យាន។ វា​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុង​កែប​ ​ងាយ​ស្រួល​សម្រាប់​អ្នក​ទេសចរ​ឆ្លៀត​ពេល​ចូល​ទៅ​ទស្សនា។

not found

អត្ថបទ​ដែល​ទាក់ទង

Photo
កោះទន្សាយ

ខេត្តកែប

Photo
វត្តត្រឡែងកែង

ខេត្តកំពង់ឆ្នាំង

Photo
ចំបក់

ខេត្តកំពង់ស្ពឺ

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត