ខេត្តកែប : ឆ្នេរអង្កោល

ឆ្នេរអង្កោល គឺជាតំបន់ទេសចរណ៍បែបធម្មជាតិដ៏ស្រស់ស្អាត និងខ្យល់អាកាសបរិសុទ្ធមួយកន្លែង ដែលមានចម្ងាយប្រមាណ១៧គីឡូម៉ែត្រពីក្រុងកែប ធ្វើដំណើរប្រហែល២៥នាទី។

នៅតាមផ្លូវនោះ យើងនឹងបានគយគន់មើលទេសភាពដ៏ស្រស់​ត្រកាលនៅតាមដងផ្លូវ ដូចជាព្រៃកោងកាង និងព្រៃលិចទឹកដែលជាជម្រកមច្ឆាជាតិដ៏ធំល្វឹងល្វើយដាច់កន្ទុយភ្នែក។

មួយវិញទៀត បរិយាកាសនៅទីនោះ នឹងរំសាយនូវទុក្ខកង្វល់ បង្កើនភាពរីករាយ និងផ្តល់អារម្មណ៍ស្រស់ស្រាយជាក់ជាពុំខាន។ លោកអ្នក ក៏អាចទទួលនូវបទពិសោធន៍ថ្មីៗដោយការបោះតង់ និងស្វែងយល់ពីសកម្មភាពនេសាទផងដែរ។ឆ្នេរអង្កោលនេះ មានទីតាំងស្ថិតក្នុងឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ក្នុងទ្រង់ទ្រាយជាឆ្នេរនេសាទ ឆ្នេរអង្កោលបង្ហាញនូវសម្រស់ទាក់ភ្នែកមួយបែប ប្រកបដោយឆ្នេរខ្សាច់ពណ៌ស្ករត្នោតនិងដើម ដូងដុះរៀងតាមឆ្នេរ។ ឆ្នេរខ្សាច់ពណ៌ស្ករត្នោតប្រវែង ៣០០ ម៉ែត្រក្រាលភ្ជាប់វាលស្មៅបៃតងខ្ចីអមដោយព្រៃដូងរាប់រយដើមដុះរៀងតាមឆ្នេរ ជាទីឋានលម្ហែគយគន់ផ្ទៃសាគរឆ្ងាយដាច់កន្ទុយភ្នែក និងស្រូបយកខ្យល់អាកាសបរិសុទ្ធនៃជំនោរសមុទ្រ។ ទីនេះស័ក្ដិសមសម្រាប់ការបោះជំរំតង់ស្នាក់អាស្រ័យ ការសម្រាកសម្រាន្ដនិងថតរូបដ៏ពេញនិយម។ ក្យូសជាច្រើនត្រូវបានសង់ជាជម្រកសម្រាប់ភ្ញៀវទទួលទានអាហារគ្រឿងសមុទ្រពីប្រជានេសាទសហគមន៍ស្រង់ឡើងពីទឹកថ្មីៗ និងស្រស់។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក