ខេត្តពោធិ៍សាត់ : បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ

បូជនីយដ្ឋានប្រវត្តិសាស្ត្រ លោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ ស្ថិតនៅក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ និងមានចម្ងាយ៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង១៩៣គីឡូម៉ែត្រពីរាជធានីភ្នំពេញ ដោយធ្វើដំណើរចេញពីទីរួមខេត្តពោធិ៍សាត់ តាមផ្លូវជាតិលេខ៥ ចម្ងាយ៥គីឡូម៉ែត្រ រួចបត់ឆ្វេងតាមផ្លូវជាតិលេខ៥៥ និងបន្តដំណើរ២គីឡូម៉ែត្រទៀតទើបដល់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង និងលោកជំទាវ ខាន់ ខៀវ។សូមបញ្ជាក់ថា ភាពល្បីល្បាញ និងពូកែស័ក្កិសិទ្ធ របស់លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ បានធ្វើឱ្យប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាប្រជាពលរដ្ឋក្នុងនឹងក្រៅប្រទេស ដែលបានធ្វើដំណើរឆ្លងកាត់ខេត្តម្តងម្កាល តែងតែចូលគោរពអុជធូបបួងសួងសុំសេចក្ដីសុខសេចក្ដីចម្រើន ពីបារមីលោកឧកញ៉ា ស្ទើរតែគ្រប់ៗគ្នា ទោះបីរូបរាងកាយរបស់លោក បានផុតរលត់ក៏ដោយ។ ដូច្នេះហើយទើបបានជារៀងរាល់ឆ្នាំ ថ្នាក់ដឹកនាំខេត្ត តែងធ្វើពិធីឡើងរោង ​ជូនលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ​មិន​ដែលអាក់​ខាន ​ដើម្បី​រំលឹក​នូវ​គំរូ​វីរភាព​ដ៏​អង់អាច ​ក្លាហាន ​ដល់​មនុស្ស​ជំនាន់​ក្រោយ​ផង និងសុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​ផង៕

not found

អត្ថបទ​ដែល​ទាក់ទង

Photo
ភ្នំទំព័រ

ខេត្តពោធិ៍សាត់

Photo
កោះសំពៅមាស

ខេត្តពោធិ៍សាត់

Photo
អូរសោម

ខេត្តពោធិ៍សាត់

ព្រឹត្តិការណ៍

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ

image

តំបន់ប្រាសាទសម្បូរព្រៃគុក