ខេត្តបន្ទាយមានជ័យ : ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យ
ស្ពានភ្ជាប់និស្ស័យបារាយណ៍មេបុណ្យនេះ គឺមានស្ពានឈើប្រវែងជិត១គីឡូម៉ែត្រ ដែលតភ្ជាប់ទៅប្រាសាទមេបុណ្យនេះ ហើយត្រូវបានកសាងដោយលោកជំទាវ ម៉ៅ ម៉ាល័យ ភរិយារបស់លោក កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ រីឯតំបន់ទេសចរណ៍បារាយណ៍មេបុណ្យវិញ គឺមានស្ពានឈើយ៉ាងវែងទៅដល់ប្រាសាទមេបុណ្យ ដែលស្ថិតនៅកណ្ដាលបារាយណ៍តែម្ដង។ ហើយនេះជាអ្វីដែលទាក់ទាញទេសចរ។ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ រំពឹងថា នឹងទទួលបានភ្ញៀវទេសចរកាន់តែច្រើនមន្ទីរទេសចរ ក៏បានត្រៀមខ្លួនទទួលទេសចរ ដូចជាការធ្វើបដិសណ្ឋារកិច្ចជាមួយភ្ញៀវទេសចរ ហើយសម្រាប់អាជីវក រៀបចំសណ្តាប់ធ្នាប់ និងរក្សារអនាម័យ និងមានការបង្ការទប់ស្កាត់ពីការរីករាលដាល នៃជំងឺកូវីដ-១៩»។
បើតាមប្រធានមន្ទីរទេសចរណ៍ខេត្ត ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅតំបន់សក្តានុពលទាំង៣កន្លែងនេះ អាចស្នាក់នៅផ្ទះស្នាក់ ជិតប្រាសាទបន្ទាយឆ្មារបាន៕