ឧកញ៉ា ឆាយ ស៊ីវលីន ចូលរួមបើកវគ្គបណ្តុះបណ្តាល HoKa នៅខេត្តកំពង់ធំ
វគ្គបណ្តះបណ្តាល ហូកា (HoKa) ត្រូវបានរៀបចំក្រោមអធិបតីភាព ឯកឧត្តម ទេព ភិយ្យោរិន្ទ្រ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ផាន ផល្លា ជាមួយការចូលរួមពី ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងលោក ហាន កុសល អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ។ វគ្គបណ្តះបណ្តាលនេះគោរពតាមគម្រោងជំនួយពី SDF ដើម្បីពង្រឹងសមត្ថភាពវិជ្ជាជីវៈទេសចរណ៍ និងសេវាកម្មបដិសណ្ឋារកិច្ចនៅកម្ពុជា។