ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់រវាងសមាគមទេសចរណ៍កម្ពុជា និងសមាគមទេសចរណ៍ខេត្តយូណាន
នៅក្នុងដំណើរទស្សនកិច្ចផ្លូវការទៅកាន់ខេត្តយូណាន ប្រទេសចិន ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ជាមួយសមាគមទេសចរណ៍ខេត្តយូណាន និងក្រុមហ៊ុនអាកាសចរណ៍ Yunnan Jiatou Airlines ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង លោក MA Zhigang ប្រធានមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តយូណាន។ កិច្ចសន្យានេះនឹងពង្រឹងការសហប្រតិបត្តិការនៅវិស័យទេសចរណ៍ និងពង្រីកចលនាភ្ញៀវទេសចរវិញទៅវិញរវាងប្រទេសកម្ពុជា និងខេត្តយូណាន។