ឧកញ៉ា ឆាយ សុីវលីនបានអញ្ជើញចូលរួមកិច្ចប្រជុំពីចម្ងាយស្តីពី ការផ្សព្វផ្សាយគោលដៅទេសចរណ៍ និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌា
នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ កិច្ចប្រជុំពីចម្ងាយបានរៀបចំឡើងដោយស្ថានទូតឥណ្ឌាប្រចាំកម្ពុជា ដើម្បីពិភាក្សាពីការផ្សព្វផ្សាយគោលដៅទេសចរណ៍ថ្មី និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារទេសចរណ៍កម្ពុជា និងទីភ្នាក់ងារទេសចរណ៍ឥណ្ឌា។ កិច្ចប្រជុរួមចំណែកដោយឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា និងឯកអគ្គរដ្ឋទូតវ៉ាន់ឡាលវណ្ណា បាវិដលុង ពិភាក្សាលើស្ថានភាពទេសចរណ៍កម្ពុជា និងវិធានការជម្រុញការអភិវឌ្ឍទេសចរណ៍រវាងប្រទេសទាំងពីរ។