ឧកញ៉ា ឆាយ ស៊ីវលីន បានចូលរួមក្នុងពិធីសម្ពោធផ្លូវការ «ទស្សនាម៉ាឡេស៊ី» និងអបអរសាទរការហោះហើរត្រង់ ភ្នំពេញ–ប៉េណាង
ឧកញ៉ា ឆាយ ស៊ីវលីន បានចូលរួមក្នុងពិធីសម្ពោធផ្លូវការ «ទស្សនាម៉ាឡេស៊ី» និងអបអរសាទរការបើកជើងហោះហើរត្រង់ ភ្នំពេញ–ប៉េណាង ដែលប្រារព្ធឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និង ឯកឧត្តម Dato’ Sri Tiong King Sing រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សិល្បៈ និងវប្បធម៌ម៉ាឡេស៊ី។ ពិធីនេះត្រូវបានរៀបចំក្នុងគោលបំណងលើកកម្ពស់យុទ្ធនាការ «Visit Malaysia 2026» និង «Malaysia My Second Home – Truly Asia» ព្រមទាំងអបអរសាទរការបើកជើងហោះហើរដំបូងត្រង់ រវាងរាជធានីភ្នំពេញ និងទីក្រុងប៉េណាង ដោយក្រុមហ៊ុន Cambodia Airways។ ព្រឹត្តិការណ៍នេះបានបង្ហាញពីការពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងកម្ពុជា និងម៉ាឡេស៊ី និងការពង្រីកការតភ្ជាប់អាកាសចរណ៍ ដែលនឹងជួយជំរុញចលនាទេសចរណ៍ និងការធ្វើដំណើររវាងប្រទេសទាំងពីរ។