ឧកញ៉ា ឆាយ ស៊ីវលីន ស្វាគមន៍ប្រតិភូទីភ្នាក់ងារទេសចរណ៍ឯកជនពី១៣ប្រទេស ក្នុងកម្មវិធី EU Famtrip

នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានថ្លែងសុន្ទរកថាស្វាគមន៍ប្រតិភូឯកជនដែលជាទីភ្នាក់ងារទេសចរណ៍មកពី១៣ប្រទេស ក្នុងឱកាសកម្មវិធី EU Famtrip នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងកម្មវិធីនេះ ប្រតិភូបានទទួលបទបង្ហាញផ្ទាល់ និងលម្អិតពីសមាគមទេសចរណ៍កម្ពុជា ស្តីអំពីការអភិវឌ្ឍផលិតផលទេសចរណ៍កម្ពុជាក្រៅពីតំបន់ប្រាសាទ ដោយផ្តោតលើទេសចរណ៍សហគមន៍ ទេសចរណ៍ធម្មជាតិ និងបទពិសោធន៍វប្បធម៌មូលដ្ឋាន។ បន្ទាប់ពីបទបង្ហាញ មានការរៀបចំសម័យផ្គូរផ្គងអាជីវកម្ម (B2B) ជាមួយដៃគូក្នុងស្រុក ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការត្រង់មកកម្ពុជា និងពង្រីកឱកាសទីផ្សារទេសចរណ៍អន្តរជាតិ។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

គុនល្បុក្កតោខ្មែរ

image

ឧទ្យានបុរាណវិទ្យាអង្គរ

image

ក្រមាខ្មែរ