សមាគមទេសចរណ៍កម្ពុជាបានចូលរួមរៀបចំ “កម្មវិធីផ្សព្វផ្សាយពីសេវាកម្មនៃកញ្ចប់ដំណើរកំសាន្តកោះហៃណានប្រទេសចិននៅកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥”

កម្មវិធីនេះរៀបចំដោយ មន្ទីរទេសចរណ៍ វប្បធម៌ វិទ្យុទូរទស្សន៍ និងកីឡា ខេត្តហៃណាន និងសហការជាមួយ ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងសានយ៉ា និងសមាគមទេសចរណ៍កម្ពុជា ។ តំណាងសមាគមទេសចរណ៍កម្ពុជា លោក Kelvin Tan អនុប្រធាន និងលោកស្រី ឡា សុភៈ អគ្គលេខាធិការ បានចូលរួមក្នុងកម្មវិធី។ ក្នុងកម្មវិធីនេះបានបង្ហាញទេសភាពធម្មជាតិស្រស់ស្អាត វប្បធម៌ជនជាតិដើម និងផលិតផលទេសចរណ៍នានា តាមរយៈវីដេអូផ្សព្វផ្សាយសំខាន់ៗ ព្រមទាំងសេចក្ដីបង្ហាញ និងសកម្មភាពផ្សេងៗ។ វាជាវេទិកាល្អក្នុងការជម្រុញការយល់ដឹង និងកិច្ចសហប្រតិបត្តិការពេលអនាគតរវាងកម្ពុជា និងហៃណាន។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

ប្រាសាទអង្គរវត្ត

image

សារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង