ឧកញ៉ា ឆាយ សុីវលីន និងក្រុមការងារដំណើរទស្សនកិច្ច សមាគមទេសចរណ៍កម្ពុជា ទៅកាន់ខេត្តព្រះសីហនុ ខុរ៉ុង និងឆ្នេរមាសឆ្នេរប្រាក់
នៅថ្ងៃទី ២៣–២៥ ខែឧសភា ឆ្នាំ២០២៥ ក្រុមសមាគមទេសចរណ៍កម្ពុជា បានដឹកនាំដំណើរទស្សនកិច្ច ទៅកាន់ខេត្តព្រះសីហនុ កោះរ៉ុង និងឃៀម ដឹកនាំដោយ ឧកញ៉ា ឆាយ សុីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា។ ដំណើរទស្សនកិច្ចនេះ បានទទួលការគាំទ្រយ៉ាងសេចក្ដីរាប់អានពី ឯកឧត្តម ម៉ាង សុីណេត អភិបាលខេត្តព្រះសីហនុ និងការឧបត្ថមពី Apsara Resort និង Riem Boutique ដែលបានផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការស្វែងយល់ពីទេសចរណ៍តំបន់ ទីតាំងស្នាក់នៅ និងទេសភាពឆ្នេរមានសារៈសំខាន់។