ឧកញ៉ា ឆាយ ស៊ីវលីន ចូលរួមកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍រដូវកាលបៃតង (Green Season) ដឹកនាំដោយឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំក្រុមការងារជំរុញយុទ្ធនាការទេសចរណ៍ក្នុងរដូវកាលបៃតង (Green Season) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងភាគីពាក់ព័ន្ធសំខាន់ៗក្នុងវិស័យទេសចរណ៍ សរុបចំនួន ៦៨ នាក់ នៅទីស្តីការក្រសួងទេសចរណ៍។កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងត្រៀមទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ សម្រាប់រដូវកាលបៃតង ដែលជាយុទ្ធនាការដ៏សំខាន់មួយ ត្រូវបានគាំទ្រដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយជំនួសពាក្យ «រដូវកាលថយភ្ញៀវ» ក្នុងរដូវវស្សា ចាប់ពីខែមេសា ដល់ខែតុលា។ យុទ្ធនាការនេះមានគោលដៅបង្ហាញពីសម្រស់ធម្មជាតិដ៏ស្រស់បំព្រង ពណ៌បៃតង អាកាសធាតុត្រជាក់ និងបរិយាកាសស្ងប់ស្ងាត់ ដែលផ្តល់បទពិសោធទេសចរណ៍ដ៏ពិសេសដល់ភ្ញៀវ។

ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ការចូលរួមយ៉ាងសកម្មពីវិស័យឯកជន និងក្រុមអ្នកផលិតមាតិកាទេសចរណ៍ គឺជាកត្តាសំខាន់ក្នុងការផ្តល់ធាតុចូលថ្មីៗ សម្រាប់ដាក់បញ្ចូលក្នុងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរនារដូវកាលបៃតង ឱ្យមានកំណើនលើសពីការរំពឹងទុក។ ក្នុងឱកាសនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនថា ក្នុងរយៈពេល ៣ ខែដើមឆ្នាំ២០២៥ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិជិត ២ លាននាក់ កើនឡើងជាង ១៦ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២៤ ដែលបង្ហាញពីសក្តានុពលវិស័យទេសចរណ៍ សុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព និងបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់កម្ពុជា។ ដើម្បីបន្តជំរុញចលនាទេសចរណ៍ក្នុងរដូវកាលបៃតងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវឱ្យវិស័យឯកជនរួមគ្នាបញ្ចុះតម្លៃសេវាស្នាក់នៅ និងម្ហូបអាហារ ពង្រឹងគុណភាពបដិសណ្ឋារកិច្ច និងបង្កើតព្រឹត្តិការណ៍ទេសចរណ៍នានានៅតាមរាជធានីខេត្ត ដោយប្រកបដោយភាពច្នៃប្រឌិត អត្តសញ្ញាណវប្បធម៌ខ្មែរ និងកិច្ចសហការយ៉ាងសកម្មពីគ្រប់ភាគី ដើម្បីសម្រេចបាននូវកំណើនភ្ញៀវទេសចរបន្ថែមនៅឆ្នាំ២០២៥។

not found

អត្ថបទ​ដែល​ទាក់ទង

ព្រឹត្តិការណ៍

image

ល្បែងទាញព្រ័ត្រកម្ពុជា

image

តំបន់ប្រាសាទសម្បូរព្រៃគុក

image

ល្ខោនស្រមោលស្បែកធំ