ឧកញ៉ា ឆាយ ស៊ីវលីន ចូលរួមជាវាគ្មិនកិត្តិយសក្នុងវេទិកាជំរុញគោលនយោបាយ និងនវានុវត្តន៍សម្រាប់សហគមន៍ព្រៃឈើ
កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៦ ឧកញ៉ា ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងវេទិកាស្តីពីការលើកកម្ពស់កិច្ចសន្ទនាលើការគាំទ្រផ្នែកគោលនយោបាយ ឆ្ពោះទៅរកគំនិតផ្តួចផ្តើម និងនវានុវត្តន៍សម្រាប់សហគមន៍ព្រៃឈើ។
វេទិកានេះត្រូវបានរៀបចំដោយអង្គការ សម្ព័ន្ធគណនេយ្យភាពសម្រាប់កម្ពុជា (ANSA) ដោយមានការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន រួមមានតំណាងរដ្ឋាភិបាល អង្គការអភិវឌ្ឍន៍ សង្គមស៊ីវិល និងវិស័យឯកជន។
ការចូលរួមរបស់ឧកញ៉ា ឆាយ ស៊ីវលីន បានបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រការអភិវឌ្ឍប្រកបដោយចីរភាព ការពង្រឹងគោលនយោបាយ និងការលើកកម្ពស់តួនាទីសហគមន៍ក្នុងការអភិរក្សធនធានធម្មជាតិ ព្រមទាំងការបង្កើតឱកាសថ្មីៗសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងមូលដ្ឋាន។