កិច្ចសម្ភាសន៍ “នគរសង្ក្រាន្ត” របស់ឧកញ៉ា ស្រ៊ៀត មុំសុភា ចូលរួមជាវាគ្មិនកិត្តិយស
ឧកញ៉ា ស្រ៊ៀត មុំសុភា អនុប្រធានសមាគមទេសចរណ៍កម្ពុជា បានអញ្ជើញចូលរួមជាវាគ្មិនក្នុងកិច្ចសម្ភាសន៍សេដ្ឋកិច្ចក្រោមប្រធានបទ “នគរសង្ក្រាន្ត នឹងជំរុញទេសចរណ៍អន្តរជាតិ ចរន្តសេដ្ឋកិច្ច និងបង្កើនទំនុកចិត្តអ្នកវិនិយោគ” ដែលបានពិភាក្សាអំពីតួនាទីនៃព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់នេះក្នុងការជំរុញវិស័យទេសចរណ៍ និងសេដ្ឋកិច្ចជាតិ។
ក្នុងកិច្ចសម្ភាសន៍នេះ លោកជំទាវបានលើកឡើងថា “នគរសង្ក្រាន្ត” មិនត្រឹមតែជាព្រឹត្តិការណ៍វប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវេទិកាសំខាន់មួយក្នុងការបង្ហាញទៅកាន់ពិភពលោកថា កម្ពុជា ជាប្រទេសដែលមានសន្តិភាព មានវប្បធម៌សម្បូរបែប និងមានសក្តានុពលខ្ពស់សម្រាប់វិស័យទេសចរណ៍ និងវិនិយោគ។ ឧកញ៉ាក៏បានបញ្ជាក់ថា ប្រសិនបើមានការបន្តសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល វិស័យឯកជន និងប្រជាពលរដ្ឋ ព្រឹត្តិការណ៍ដូចជា នគរសង្ក្រាន្ត នឹងអាចជួយជំរុញការកើនឡើងនៃភ្ញៀវទេសចរអន្តរជាតិ លើកស្ទួយកំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់អនាគតរបស់កម្ពុជា។