កិច្ចប្រជុំរវាងសភាអាជីវកម្មកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន
លោក លីម ហុកសេង សមាជិកគណៈកម្មការ (ផ្នែក Outbound) នៃសមាគមទេសចរណ៍កម្ពុជា (CATA) បានចូលរួមក្នុងកិច្ចប្រជុំសំខាន់មួយ រវាងសភាអាជីវកម្មកម្ពុជា (CCC) និងមជ្ឈមណ្ឌលសហប្រតិបត្តិការសេដ្ឋកិច្ចចិន (CECC) ដែលបានប្រព្រឹត្តទៅចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ ១១:០០ ព្រឹក។
កិច្ចប្រជុំនេះមានការចូលរួមពីប្រតិភូសរុបចំនួន ៨ រូប ដើម្បីពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍រវាងប្រទេសកម្ពុជា និងប្រទេសចិន។ ក្នុងនោះ ក៏បានផ្តោតលើការបង្កើនឱកាសវិនិយោគ ការពង្រឹងបណ្តាញអាជីវកម្ម និងការលើកកម្ពស់ការផ្លាស់ប្តូរភ្ញៀវទេសចរណ៍រវាងប្រទេសទាំងពីរ។
ការចូលរួមរបស់តំណាងសមាគមទេសចរណ៍កម្ពុជា បង្ហាញពីការប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ និងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា នៅក្នុងទីផ្សារអន្តរជាតិ។