ថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា ឆ្នាំ២០២៥
កិច្ចប្រជុំសមាជិក CATA នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥
សមាគមទេសចរណ៍កម្ពុជា
(CATA) បានបើកការប្រជុំសមាជិកបានដោយជោគជ័យ
នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២៥ ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកចំនួន ៦០ នាក់ នៅក្នុងពីវិស័យទេសចរណ៍
។
ការប្រជុំនេះបានក្លាយជាវេទិកាដ៏មានតម្លៃសម្រាប់ពិភាក្សាអំពីការអភិវឌ្ឍន៍សំខាន់ៗក្នុងវិស័យទេសចរណ៍
បង្ហាញអំពីសកម្មភាពរបស់ CATA
ក្នុងអំឡុងពេលថ្មីៗនេះ និងអ្វីដែលនឹងកើតមាននៅខាងមុខ
ព្រមទាំងប្រមូលយោបល់សំខាន់ៗពីសមាជិកសម្រាប់យុទ្ធសាស្រ្តនៅពេលខាងមុខ។
សមាជិកក៏
មានឱកាសធ្វើការសំណេះសំណាល ផ្លាស់ប្តូរគំនិត
និងស្វែងរកវីធីសាស្រ្តសម្រាប់ពង្រឹងកិច្ចសហការរវាងភាគីពាក់ពន្ធគ្នានៅក្នុងវិស៍យទេសចរណ៍ក្នុងប្រទេសកម្ពុជា។
យើងនឹងបន្តជំរុញការរីកចម្រើន
នវានុវត្តន៍ និងភាពរឹងមាំនៃវិស័យទេសចរណ៍កម្ពុជាអោយកាន់តែប្រសើរឡើង។