ថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥
CATA participated in China- Hainan Tourist Special Line (Cambodia) Promotion & Sale Event on 29 May 2025.
“កម្មវិធីផ្សព្វផ្សាយពីសេវាកម្មនៃកញ្ចប់ដំណើរកំសាន្តកោះហៃណានប្រទេសចិននៅកម្ពុជា នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។” [English below]
កម្មវិធីផ្សព្វផ្សាយពីសេវាកម្មនៃកញ្ចប់ដំណើរកំសាន្តកោះហៃណានប្រទេសចិននៅកម្ពុជា បានប្រារព្ធធ្វើឡើងដោយជោគជ័យ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នៅសណ្ឋាគារ Fairfield by Marriott Phnom Penh ដោយមានគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសចិន និងកម្ពុជា និងផ្សព្វផ្សាយខេត្តហៃណានឲ្យក្លាយជាគោលដៅទេសចរណ៍ឈានមុខ។
កម្មវិធីរៀបចំដោយ មន្ទីរទេសចរណ៍វប្បធម៌ វិទ្យុផ្សព្វផ្សាយ ទូរទស្សន៍និងកីឡាខេត្តហៃណាន នឹងសហការរៀបចំដោយ ការិយាល័យអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងសានយ៉ា និង សមាគមទេសចរណ៍កម្ពុជា (CATA)។
តំណាងសមាគមទេសចរណ៍កម្ពុជា (CATA) លោក Kelvin Tan អនុប្រធាន និងលោកស្រី ឡា សុភៈ អគ្គលេខាធិការ បានចូលរួមក្នុងកម្មវិធីនេះផងដែរ។
ការផ្សព្វផ្សាយបានបង្ហាញពី ទេសភាពធម្មជាតិដ៏ស្រស់ស្អាត វប្បធម៌ជនជាតិដើម និងផលិតផលទេសចរណ៍នានារបស់ខេត្តហៃណាន តាមរយៈវីដេអូផ្សព្វផ្សាយដ៏គួរឱ្យចាប់អារម្មណ៍ ការធ្វើបទបង្ហាញសំខាន់ៗ និងសកម្មភាពផ្សេងៗជាច្រើនទៀត។ កម្មវិធីនេះជាវេទិកាដ៏ល្អក្នុងការបង្កើនការយល់ដឹង និងជម្រុញកិច្ចសហការណ៍នាពេលអនាគតក្នុងវិស័យទេសចរណ៍រវាងកម្ពុជា និងហៃណាន។
